គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ចុះពិនិត្យឈ្វេង​យល់អំពីវឌ្ឍនភាពការងារ បញ្ហា​ប្រឈម និងសំណូមពររបស់មន្ទីរពេទ្យព្រះអង្គឌួង

2025/11/19 08:15:07 am        164

ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរា ជា​ណា​ចក្រ​កម្ពុជា គណៈប្រតិភូគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨)នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យ និងឈ្វេង​យល់អំពី វឌ្ឍនភាពការងារ ក៏ដូចជា​បញ្ហា​ប្រឈម​នានា និងសំណូមពររបស់មន្ទីរពេទ្យព្រះអង្គឌួង ។

គណៈប្រតិភូទទួលបានការស្វាគមន៍ពីសំណាក់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋ​លេខា​ធិការ​ក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល ។

ឯកឧត្តមសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ពី​វឌ្ឍនភា​ព​ការងារក៏ដូចជាបញ្ហាប្រឈមនានាដែលមន្ទីរពេទ្យបានជួបប្រទះកន្លងមក ក្នុង​នីតិកាល​ទី​៧ នៃរដ្ឋសភា ដែលបាន​ផ្តោត​លើវិស័យ​សុខាភិបាល​ជា​វិស័យ​អាទិភាព​សម្រាប់​ផ្តល់​សេវា​ព្យាបាល​ជូន​ដល់ប្រជាពលរដ្ឋដោយឥតបង់ប្រាក់តាមរយ:ការបង្កើតនូវប្រព័ន្ធគាំពារសង្គម មាន​ដូច​ជា​ការប្រើប្រាស់ប័ណ្ណសមធម៌ ប័ណ្ណក្រីក្រ និងប័ណ្ណ ប.ស.ស ។

ឯកឧត្តមបន្តថាមន្ទីរពេទ្យព្រះអង្គឌួងចាប់តាំងពីឆ្នាំ២០០៩ ដល់ ២០២៥ ទាំងផ្នែក​សេវា​ព្យាបាល បច្ចេកវិទ្យា មានការរីកចំរើនគួរឱ្យកត់សំគាល់ ។ អ្នកជំងឺ​មកទ​ទួល​សេវា​សុខាភិ​បាល​នៅ​មន្ទីរ​ពេទ្យព្រះអង្គឌួង បានកើនឡើងជារៀងរាល់ឆ្នាំ ដោយក្រុមគ្រូពេទ្យបាន យកចិត្ត​ទុក​ដាក់​លើ​ក្រម​សីល​ធម៌វិជ្ជាជីវៈ ការចែករំលែកចំណេះបច្ចេកទេស និងបទពិសោធន៍ ការផ្តល់សេវា ការ​លើក​ទឹ​កចិត្ត។ បុគ្គលិកត្រូវអនុវត្តយ៉ាងត្រឹមត្រូវ និងការគ្រប់គ្រង ហើយការពង្រឹង​ប្រសិទ្ធ​ភាព​ការងារ​ត្រូវ​បាន​អនុវត្តតាមបទបញ្ជាផ្ទៃក្នុងដោយផ្តោតលើការស្មោះត្រង់ ក្រមសីលធម៌ វិជ្ជាជីវៈនិង​សាមគ្គី​ភាព​ផ្ទៃ​ក្នុង ការប្រើប្រាស់បច្ចេកវិទ្យា និងបរិក្ខារទំនើបថ្មីៗ ហើយក៏បានជំរុញ​ឱ្យ​ផ្តល់​សេវា​កាន់​តែ​ប្រសើរ​ឡើង​ ជាពិសេសនាពេលអនាគតគឺបន្តពង្រឹង គុណភាពសេវាថែទាំ បន្តការលើកទឹ​ក​ចិត្ត​បុគ្គលិក​សុខភាពផ្លូវកាយ និងផ្លូវចិត្ត និងបណ្តុះបណ្តាលថ្នាក់ដឹកនាំបន្ត។

លោកជំទាវ ឡោក ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យព្រះអង្គឌួង ដោយបានវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សក្លាយជាស្ថាប័នដែលមានការសាទរ ទទួលស្គាល់ និងមានទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់លើការធានារ៉ាប់រងចំពោះការគាំពារសុខភាព នៅពេលមានជំងឺឬក៏គ្រោះថ្នាក់ផ្សេងៗ ។

លោកជំទាវ ឡោក ខេង បានបន្ថែមថា សម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងវិស័យសុខាភិបាល និងគោលនយោបាយអាទិភាពសំដៅឈានដល់ការគ្របដណ្ដប់សុខភាពជាសាកល ។ ក្នុងន័យនេះ ប.ស.ស. ក៏ដើរតួយ៉ាងសំខាន់ក្នុងការជំរុញគោលនយោបាយមួយនេះផងដែរ ៕

អត្ថបទដែលទាក់ទង

សហគមន៍ខ្មែរនៅប្រទសជប៉ុនចេញញត្តិថ្កោលទោសទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃបានធ្វើ មកលើក្រុមពលករទេសន្តរប្រវសន៍កម្ពុជា
2025/11/19 10:16:16 am        1
អណ្តើកសមុទ្រ២ក្បាល ត្រូវបានលែងចូលសមុទ្រវិញ ក្រោយទទួលបានពីអ្នកនេសាទ
2025/11/19 10:08:59 am        1
សមាគមខ្មែរចំនួន៦ នៅកូរ៉េខាងត្បូងចេញញត្តិថ្កោលទោសទង្វើអមនុស្សធម៌ដែលទាហានឈុតខ្មៅថៃបានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរ
2025/11/19 10:02:03 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេសិតអាមេរិក នឹងជួបមេដឹកនាំជាន់ខ្ពស់ហាម៉ាសម្តងទៀតសម្រាប់ការពិភាក្សាស្តីពីបទឈប់បាញ់នៅហ្កាហ្សា

2025/11/19 10:18:56 am
​សហគមន៍ខ្មែរនៅប្រទសជប៉ុនចេញញត្តិថ្កោលទោសទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃបានធ្វើ មកលើក្រុមពលករទេសន្តរប្រវសន៍កម្ពុជា
2025/11/19 10:16:16 am
​ការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់បានសម្លាប់មនុស្សជាង១០ នាក់
2025/11/19 10:15:32 am
​លោក Trump ប្រកាសចាត់តាំងអារ៉ាប៊ីសាអ៊ូឌីត ជាសម្ព័ន្ធមិត្តមិនមែនណាតូដ៏សំខាន់
2025/11/19 10:13:41 am
​អាហ្វ្រិកខាងត្បូង ត្រៀមបើកជំនួប G20 នៅចុងសប្ដាហ៍នេះ ក្រោមអវត្តមានរបស់សហរដ្ឋអាមេរិក
2025/11/19 10:10:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/18 03:31:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/17 11:51:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/17 10:55:27 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am