ឯកឧត្តម គន់ គីម អញ្ជើញប្រកាស​សមាសភាព​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន និងនិវត្តជន ខេត្តតាកែវ

2025/11/19 08:31:25 am        154

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គ​លេខា​ធិការ​សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នៅថ្ងៃទី១៨ ខែវិច្ឆិកាបាន​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង​និវត្តជន ខេត្តតាកែវ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម-លោកជំទាវ ប្រតិភូអមរបស់សមាគម, ឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត, ស្នង​ការ​នគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជា​ការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្ត, បណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, នាយប៉ុស្តិ៍, កង​កម្លាំង​ទាំង​៣, អតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំ សាលា​ខេត្តតាកែវ។

ក្នុងឱកាសនេះ ឯកឧត្ត វ៉ី សំណាង ត្រូវបានតែងតាំងជា ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តតាកែវ ព្រមទាំងបានតែងតាំងអនុប្រធានចំនួន ៧រូប និង​សមាជិក​-សមាជិកាចំនួន ៣០រូបទៀត។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជាខេត្ត បានប្រកាសប្តេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសអនុវត្ត​ធ្វើ​ជា​សេនាធិការ​ជូន​គណៈកម្មាធិការសមាគមថ្នាក់កណ្តាល និងគណៈកម្មាធិការសមាគមថ្នាក់ខេត្ត ដោយ​រក្សា​នូវ​សាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ៕

អត្ថបទដែលទាក់ទង

សហគមន៍ខ្មែរនៅប្រទសជប៉ុនចេញញត្តិថ្កោលទោសទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃបានធ្វើ មកលើក្រុមពលករទេសន្តរប្រវសន៍កម្ពុជា
2025/11/19 10:16:16 am        1
អណ្តើកសមុទ្រ២ក្បាល ត្រូវបានលែងចូលសមុទ្រវិញ ក្រោយទទួលបានពីអ្នកនេសាទ
2025/11/19 10:08:59 am        1
សមាគមខ្មែរចំនួន៦ នៅកូរ៉េខាងត្បូងចេញញត្តិថ្កោលទោសទង្វើអមនុស្សធម៌ដែលទាហានឈុតខ្មៅថៃបានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរ
2025/11/19 10:02:03 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេសិតអាមេរិក នឹងជួបមេដឹកនាំជាន់ខ្ពស់ហាម៉ាសម្តងទៀតសម្រាប់ការពិភាក្សាស្តីពីបទឈប់បាញ់នៅហ្កាហ្សា

2025/11/19 10:18:56 am
​សហគមន៍ខ្មែរនៅប្រទសជប៉ុនចេញញត្តិថ្កោលទោសទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃបានធ្វើ មកលើក្រុមពលករទេសន្តរប្រវសន៍កម្ពុជា
2025/11/19 10:16:16 am
​ការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់បានសម្លាប់មនុស្សជាង១០ នាក់
2025/11/19 10:15:32 am
​លោក Trump ប្រកាសចាត់តាំងអារ៉ាប៊ីសាអ៊ូឌីត ជាសម្ព័ន្ធមិត្តមិនមែនណាតូដ៏សំខាន់
2025/11/19 10:13:41 am
​អាហ្វ្រិកខាងត្បូង ត្រៀមបើកជំនួប G20 នៅចុងសប្ដាហ៍នេះ ក្រោមអវត្តមានរបស់សហរដ្ឋអាមេរិក
2025/11/19 10:10:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/18 03:31:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/17 11:51:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/17 10:55:27 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am