រដ្ឋធានីប៉េកាំង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ពីរដែលជាដៃគូរបស់ក្រុមហ៊ុន Huawei គឺក្រុមហ៊ុន CapitalOnline និង អេឡិចត្រូនិចនិងបញ្ញាឌីជីថល (BEDI) ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការពន្លឿនបរិវត្តកម្មបច្ចេកវិទ្យានៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះផ្តោតលើការសិក្សាពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងប្រព័ន្ធកុំព្យូទ័រក្លោដ (Cloud Computing) ដោយផ្តោតលើឱកាសសម្រាប់ការផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព ធ្វើទំនើបកម្មប្រព័ន្ធ និងលើកកម្ពស់អភិបាលកិច្ច ទាំងក្នុងវិស័យសាធារណៈ និងឯកជននៅកម្ពុជា៕







