កសិករសប្បាយចិត្តនឹងការងារសម្របសម្រួលទីផ្សារស្រូវដោយមន្រ្តីកសិកម្មនៅមូលដ្ឋាន

2025/11/19 04:07:40 pm        897

ឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បណ្ដា​កសិករសប្បាយចិត្តនឹងការងារសម្របសម្រួលទីផ្សារស្រូវដោយមន្រ្តីកសិកម្មសង្កាត់ផ្ទះព្រៃ ខណៈ​គិតត្រឹមថ្ងៃទី ៣០ ខែតុលា ដល់ ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ មន្រ្តីកសិកម្មសង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានជួយសម្របសម្រួលទីផ្សារស្រូវឲ្យកសិករបានចំនួន ២៦ គ្រួសារ មានបរិមាណស្រូវសរុប ជាង ៧៤ តោន។

ក្នុងនោះ​មាន​បរិមាណស្រូវតាមប្រភេទពូជ៖ ផ្ការំដួល: ៤៨,៩៣៥ គីឡូ, សូម៉ាលី: ២,៦០៩ គីឡូ, ស្រង៉ែ: ៧,៨៧០គីឡូ, អូអ៊ឹម (OM): ៤,៩២៣ គីឡូ, ក្រវ៉ាន់: ១០,០០០ គីឡូ។

ឯកឧត្តម យ៉ង់ សាំងកុមារ បានឱ្យដឹងថា តម្លៃស្រូវដែលកសិករទទួលបាន (អាស្រ័យ​លើ​គុណ​ភាព​ និងប្រភេទពូជ) ក្នុងនោះប្រភេទផ្ការំដួលតម្លៃមធ្យម៖ ៩៣០ រៀល/គីឡូ (គុណ​ភាព​លេខ​២)​, សូម៉ាលី ស្រូវល្អមធ្យម៖ ៨០០ រៀល/គីឡូ, ស្រង៉ែ ស្រូវល្អមធ្យម៖ ៦៤០រៀល/គីឡូ, អូអ៊ឹម (OM) ស្រូវលាយ៖៦០០ រៀល/គីឡូ, ក្រវ៉ាន់ ស្រូវល្អមធ្យម៖ ៧៤០ រៀល/គីឡូ

ឯកឧត្តម យ៉ង់ សាំងកុមារ បានឱ្យដឹងថា តាមរយៈការ​សម្រប​សម្រួល​របស់​​មន្រ្ដី​កសិកម្ម​នៅ​មូល​ដ្ឋាន​នេះ កសិករបានបង្ហាញពី ការសប្បាយចិត្តខ្លាំង ពេលបានមន្រ្តី​កសិកម្ម​ឃុំ​ចុះ​ជួយ​សម្រប​សម្រួល​ក្នុង​ការ​ស្វែងរកអ្នកទិញស្រូវផ្ទាល់។ មានករណីខ្លះ កសិករ រកអ្នកទិញមិនបាន ប៉ុន្តែ​បាន​មន្រ្តី​កសិកម្មជួយដោះស្រាយ និងរកទីផ្សារឲ្យទាន់ពេល។

ឯកឧត្តម យ៉ង់ សាំងកុមារ បញ្ជាក់ថា ទោះបីតម្លៃ​ស្រូវ​មិន​ត្រឹម​ត្រូវ​តាម​បំណង​កសិករ​ខ្លះ​ៗ​ក៏​ដោយ​កសិករ​នៅ​តែពេញ​ចិត្ត និង​អរគុណ​ចំពោះ​ការ​ខិតខំ​របស់​មន្រ្តី​កសិកម្ម​ដែល​ជួយ​អោយ​ពួក​គាត់​លក់​ស្រូវ​បាន​ទាន់ពេលវេលា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm