មានភាពតានតឹងនៅក្នុងតំបន់ Zaporizhzhia ភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែនដែលនៅជាប់ច្រាំងទន្លេ Dnipro ។ បីភាគបួននៃតំបន់ Zaporizhia ត្រូវបានកាន់កាប់ចាប់តាំងពីឆ្នាំ២០២២ ជាឆ្នាំដែលទីក្រុងមូស្គូក៏បានប្រកាសថាបានដាក់បញ្ចូលជាឧបសម្ព័ន្ធជាផ្លូវការ រួមជាមួយនឹងតំបន់ចំនួនបីបន្ថែមទៀតមាន Donetsk, Luhansk និង Kherson ។

រុស្ស៊ី បានបន្ថែមគ្រាប់បែកសំកាំងរកគោលដៅមានសមត្ថភាពបំផ្លាញខ្ពស់ទៅក្នុងឃ្លាំងអាវុធដាក់យានដ្រូន និងមីស៊ីល ដែលធ្វើឱ្យអ្នកស្រុក ៧០០.០០០ នាក់ក្នុងទីក្រុង ភ័យខ្លាចនៅពេលយប់។ គ្រាប់បែកធុនធ្ងន់នេះ ហួសពីការការពារដែនអាកាសរបស់អ៊ុយក្រែន ដែលអាចហោះបានចម្ងាយរាប់សិបគីឡូម៉ែត្រ និងបំផ្លាញអគារលំនៅឋានទាំងមូល។

ឧត្តមសេនីយឯក Ihor Romanenko អតីតនាយសេនាធិការរងនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រាប់សារព័ត៌មាន Al Jazeera ថា «រុស្ស៊ី បានដាក់ពង្រាយធនធានទាំងនេះជាងមួយខែមកហើយ ដើម្បីធ្វើឱ្យសកម្មការវាយរុលទៅមុខរបស់ខ្លួននៅស្លាបផ្នែកខាងលិច»។
កងទ័ពរាប់ម៉ឺននាក់ បានបន្តរុលទៅមុខ ដោយដណ្តើមបានភូមិជាច្រើន នៅភាគខាងកើតតំបន់ Zaporizhia។