ប្រទេសហ្សាម៉ាអ៊ីក បានចំណាយពេលជាច្រើនឆ្នាំដើម្បីបង្កើតមូលនិធិមួយក្នុងការដោះស្រាយគ្រោះមហន្តរាយដែលបង្កឡើងដោយអាកាសធាតុ។ ថវិកានេះគឺគ្រប់គ្រាន់ដើម្បីគ្របដណ្តប់ត្រឹមតែ ៥% នៃការចំណាយលើព្យុះប៉ុណ្ណោះ។ លោក Matthew Samuda រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីហ្សាម៉ាអ៊ីក បាននិយាយថា ព្យុះសង្ឃរា Melissa បានបង្កការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរលើកោះនេះ ដែលត្រូវការកញ្ចប់ថវិកាប្រមាណជិត ១០ ពាន់លានដុល្លារសម្រាប់ការសាងសង់ឡើងវិញ ។

ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍មុនថា ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់ដោយសារព្យុះ សង្ឃរា Melissa នៅក្នុងប្រទេសហ្សាម៉ាអ៊ីក បានកើនឡើងដល់ ៤៥ នាក់ ហើយមនុស្ស ១៥ នាក់ផ្សេងទៀតបាត់ខ្លួន។

ព្យុះ Melissa ដែលជាព្យុះកម្រិតទី ៥ ដ៏ខ្លាំងក្លា បានវាយប្រហារប្រទេសហ្សាម៉ាអ៊ីកកាលពីថ្ងៃ២៨ ខែតុលា ដោយនាំមកនូវព្យុះកម្ពស់១៧ហ្វីត រួមជាមួយនឹងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង កម្រិត៣០ អ៊ីញ ដែលនាំឱ្យមានបំណាក់ដី។
ក្នុងចំណោមចំនួនទឹកប្រាក់នេះ មានតែ ៥០០ លានដុល្លារប៉ុណ្ណោះដែលអាចគ្របដណ្តប់ដោយមូលនិធិបម្រុងសម្រាប់ការរៀបចំអាកាសធាតុ។ ប្រទេសហ្សាម៉ាអ៊ីក បានស្នើសុំឱ្យប្រទេសអ្នកមានផ្តល់ជំនួយបន្ទាន់ ការវិនិយោគ និងហិរញ្ញប្បទាន នៅឯកិច្ចប្រជុំកំពូលអាកាសធាតុ COP30 នៅទីក្រុង Belem ប្រទេសប្រេស៊ីល ។
ប្រទេសនេះមិនចង់បានប្រាក់កម្ចីអត្រាពាណិជ្ជកម្មដែលនឹងធ្វើឱ្យប្រទេសមានបន្ទុកជាមួយនឹងបំណុលបន្ថែមនោះទេ ខណៈប្រឈមនឹងអនាគតមិនច្បាស់លាស់ ដែលត្រូវបានគេរំពឹងថានឹងនាំមកនូវផលប៉ះពាល់អាកាសធាតុកាន់តែធ្ងន់ធ្ងរ ដូចជារលកកម្ដៅ និងគ្រោះរាំងស្ងួតជាដើម ៕