ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បានប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការផ្តល់ការគាំទ្រផ្នែកភស្តុភារសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដល់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃ ១០៥ លានដុល្លារ។

ទីក្រុងគីវ បានស្នើសុំការថែទាំបច្ចេកទេស គ្រឿងបន្លាស់ និងឧបករណ៍ «រួមទាំងការធ្វើទំនើបកម្មនូវជើងទម្របាញ់មីស៊ីល M901 ឲ្យក្លាយទៅជាស្ថានីយបាញ់មីស៊ីលរបស់ប្រព័ន្ធមីស៊ីល Patriot។ ទីភ្នាក់ងារនេះ បានបញ្ជាក់ថា៖«តម្លៃសរុបប៉ាន់ស្មានគឺ ១០៥ លានដុល្លារ» ដោយបន្ថែមថា៖«ការលក់នេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក» និងពង្រឹងសក្តានុពលការពារជាតិរបស់អ៊ុយក្រែន។
សភាត្រូវបានជូនដំណឹងហើយ និងមានរយៈពេល ៣០ ថ្ងៃ ដើម្បីពិនិត្យ និងជំទាស់នឹងកិច្ចព្រមព្រៀងនេះ ជាសក្តានុពល៕
