ប្រណាំងកង់៖ កីឡាករប្រណាំងកង់មកពីសាធារណៈរដ្ឋឆែក Jan Hirt បានបញ្ចប់ការប្រកួតប្រណាំងកង់ Tour of Oman ដោយទទួលបានជ័យជំនះការប្រកួតរួម ខណៈដែលកីឡាករ Fernando Gaviria វ៉ាយកឈ្នះដំណាក់កាលទី៦ និងចុងក្រោយ។

កីឡាករ Hirt ដែលឈ្នះដំណាក់កាលទី៥ កាលពីថ្ងៃចន្ទដើម្បីរក្សាអាវកាក់ក្រហម គឺជាអ្នកដែលស្ថិតក្នុងចំណោមមកដល់ទីព្រ័ត្រមុនគេបញ្ចប់ការប្រកួតមួយនាទីមុខកីឡាករ Fausto Masnada ដើម្បីឈរនៅចំណាត់ថ្នាក់កំពូល។ ចំនែកកីឡាករព័រទុយហ្កាល់ Rui Costa បញ្ចប់នៅចំណាត់ថ្នាក់លេខ៣ នៃការប្រកួត៕
អត្ថបទ៖ គង់ ហួន