ក្រសួងអប់រំបើកវេទិកាស្រាវជ្រាវថ្នាក់ជាតិ និងពិព័រណ៍ស្ទែមឧត្តមសិក្សា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍក្នុងយុគសម័យបញ្ញាសិប្បនិម្មិត»

2025/11/19 02:29:45 pm        115

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាស្រាវជ្រាវថ្នាក់ជាតិ និងពិព័រណ៍ស្ទែមឧត្តមសិក្សា ឆ្នាំ២០២៥» ក្រោមប្រធានបទ៖ ការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង សាកលវិទ្យាធិការ នាយក នាយិកា សាស្រ្តាចារ្យ នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសិស្សានុសិស្ស។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ នៃអគ្គនាយកដ្ឋានឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន និងភាគីពាក់ព័ន្ធ រៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពនិងគុណភាពមូលធនមនុស្ស និងការបង្កើតនិងប្រព័ន្ធអេកូស៊ីស្រាវជ្រាវឱ្យរឹងមាំលើការអប់រំស្ទែម និងការស្រាវជ្រាវ តាមរយៈការលើកកម្ពស់វប្បធម៌សិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ធនធានស្រាវជ្រាវ និងការត្រៀមខ្លួនរបស់យុវជនលើការចាប់យកការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតនៅកម្រិតឧត្តមសិក្សាដើម្បីបម្រើផលប្រយោជន៍ជាតិ និងវិស័យអាទិភាពរបស់កម្ពុជា។

ការអប់រំឌីជីថល និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សាគឺជាអាទិភាពកំណែទម្រង់គន្លឹះមួយ ដែលក្រសួងកំពុងតែយកចិត្តទុកដាក់អនុវត្ត៖

- ការអប់រំឌីជីថល៖ ដោយសង្កត់ធ្ងន់លើការរួមបញ្ចូលបច្ចេកវិទ្យាទៅក្នុងការសិក្សា ដើម្បីបរិវត្តកម្មសេដ្ឋកិច្ចសង្គមឌីជីថល និងការត្រៀមខ្លួនទទួលយក និងទាញយកប្រយោជន៍ឱ្យបានកម្រិតអតិបរិមា ពីការរីកចម្រើនបច្ចេកវិទ្យានៅលើសកលលោក។

- ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថាន ឧត្តមសិក្សា៖ គ្រឹះស្ថានឧត្តមសិក្សាត្រូវផ្តោតលើការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់គុណវុឌ្ឍិសាស្ត្រាចារ្យឱ្យមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតការស្រាវជ្រាវ និងជំរុញសហគ្រិនភាព និងនវានុវត្តន៍នៅតាមសាកលវិទ្យាល័យ។ ការលើកកម្ពស់គុណភាពសាស្ត្រាចារ្យបង្រៀន និងការបង្កើតភាពជាដៃគូជាមួយអាជីវកម្មសហគ្រាស ដើម្បីផ្តល់ឱកាសដល់និស្សិតសិក្សាមានសហគ្រិនភាព ការទទួលបានការងារ និងបទពិសោធជាក់ស្តែង។

ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ បញ្ញាសិប្បនិម្មិត (AI) បានក្លាយជាកម្លាំងចលករដ៏សំខាន់បំផុតមួយក្នុងការផ្លាស់ប្តូរពិភពលោក ដោយជះឥទ្ធិពលស្ទើរគ្រប់វិស័យ ជាពិសេសវិស័យអប់រំ តាមរយៈការសិក្សាផ្ទាល់ខ្លួន (Personalized Learning) និងការផ្តល់មតិកែលម្អភ្លាមៗ AI កំពុងជួយគ្រឹះស្ថានឧត្តមសិក្សាក្នុងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ប្រកបដោយសមត្ថភាពស្រាវជ្រាវខ្ពស់ ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ទីផ្សារការងារ និងការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ ដោយផ្តោតលើភាពចាំបាច់នៃការទទួលខុសត្រូវ និងការយល់ដឹងស៊ីជម្រៅអំពីឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថល ហើយគ្រឹះស្ថានឧត្តមសិក្សាត្រូវតែបណ្ដុះបណ្ដាលនិស្សិតឱ្យមានការគិតពិចារណាដោយភាពវាងវៃ ដើម្បីជៀសវាងការពឹងផ្អែកទាំងស្រុងលើ AI និងដើម្បីអាចវិនិច្ឆ័យភាពត្រឹមត្រូវ និងភាពជឿជាក់នៃព័ត៌មានដែលបង្កើតដោយ AI។ 

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅបានយ៉ាងរលូន និងសូមលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន យកចិត្តទុកដាក់ក្នុងការបញ្ចូលជំនាញ AI ក្នុងកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន និងការវាយតម្លៃការសិក្សាបែបឌីជីថល ជំរុញការបណ្តុះបណ្តាលគ្រូលើជំនាញឌីជីថល និងការរៀបចំបណ្ណាល័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបណ្តុះមូលធនមនុស្សដែលមានជំនាញឌីជីថល ជំនាញស្រាវជ្រាវ និងជំនាញឯកទេស ឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល៕

អត្ថបទដែលទាក់ទង

អភិបាលខេត្តព្រះវិហារ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង ៤បន្ទប់ និងសមិទ្ធផលនានា ជាអំណោយរបស់សប្បុរសជនជនជាតិឥណ្ឌូនេស៊ី និងម៉ាឡេស៊ី
2025/11/19 04:20:33 pm        1
ជីធម្មជាតិតម្លៃជាង២មុឺនដុល្លារត្រៀមសម្រាប់ការដាំម្ទេសជាង ៣០ហិកតា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
2025/11/19 04:14:45 pm        1
ឯកឧត្តម គន់ គីម៖ សម្តេចតេជោ ហ៊ុន សែន បានគិតគូរអតីតយុទ្ធជន និងនិវត្តជនគ្រប់កាលៈទេសៈ
2025/11/19 04:10:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិស្សម្នាក់ បានរត់គេចខ្លួន ខណៈអាជ្ញាធរកំពុងស្វែងរកក្មេងស្រី ២៤នាក់ផ្សេងទៀត ដែលត្រូវបានចាប់ពង្រត់ នៅនីហ្សេរីយ៉ា

2025/11/19 04:20:59 pm
​អភិបាលខេត្តព្រះវិហារ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង ៤បន្ទប់ និងសមិទ្ធផលនានា ជាអំណោយរបស់សប្បុរសជនជនជាតិឥណ្ឌូនេស៊ី និងម៉ាឡេស៊ី
2025/11/19 04:20:33 pm
​ជីធម្មជាតិតម្លៃជាង២មុឺនដុល្លារត្រៀមសម្រាប់ការដាំម្ទេសជាង ៣០ហិកតា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
2025/11/19 04:14:45 pm
​ឯកឧត្តម គន់ គីម៖ សម្តេចតេជោ ហ៊ុន សែន បានគិតគូរអតីតយុទ្ធជន និងនិវត្តជនគ្រប់កាលៈទេសៈ
2025/11/19 04:10:09 pm
​ក្រសួងការងារ សហការជាមួយសមាគម TAFTAC ផ្សព្វផ្សាយអំពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់សហគ្រាស រោងចក្រ ក្រុមហ៊ុន នៅខេត្តបាត់ដំបង
2025/11/19 03:50:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/18 03:31:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/17 11:51:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/17 10:55:27 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am