បេសកជនចិន៖ ជប៉ុន «មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់» សម្រាប់កៅអីអចិន្ត្រៃយ៍របស់ UNSC ឡើយ

2025/11/19 03:23:40 pm        86

តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ (ទី១៨ ខែវិច្ឆិកា) បានលើកឡើងថា ប្រទេសជប៉ុន «មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់» នោះឡើយ ក្នុងការស្វែងរកកៅអីជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។

ក្នុងអំឡុងពេលថ្លែងនៅឯការជជែកដេញដោលប្រចាំឆ្នាំរបស់មហាសន្និបាត UN ស្តីពីកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ លោក Fu Cong បាននិយាយថា កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានធ្វើសេចក្តីថ្លែងការណ៍ «ដ៏គួរឲ្យភ្ញាក់ផ្អើល និងបង្កហេតុ» ជុំវិញបញ្ហាកោះតៃវ៉ាន់ នៅសភា ដោយអះអាងថា «ហេតុការណ៍គ្រាអាសន្ន នៅកោះតៃវ៉ាន់» អាចជា «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ប្រទេសជប៉ុន។ លោកស្រីបានបញ្ជាក់ថា ជប៉ុនអាចនឹងប្រើនូវអ្វីដែលហៅថា សិទ្ធិការពារខ្លួនសមូហភាព ដើម្បីជ្រៀតជ្រែកផ្នែកយោធា នៅច្រកសមុទ្រតៃវ៉ាន់។

លោក Fu បានសង្កត់ធ្ងន់ថា៖ «ការលើកឡើងរបស់លោកស្រី Sanae Takaichi ជុំវិញបញ្ហាកោះតៃវ៉ាន់ គឺជាកំហុសឆ្គង និងគ្រោះថ្នាក់ខ្លាំង។ ប្រទេសនេះបង្កើតនូវការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងស្មារតីនៃឯកសារនយោបាយទាំង ៤ រវាងប្រទេសចិន និងជប៉ុន»។

លោកបេសកជនចិនរូបនេះបានបន្ថែមថា ពួកគេគឺជាអ្នកមើលស្រាល ចំពោះយុត្តិធម៌អន្តរជាតិ ធ្វើឲ្យខូចដល់សណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម មិនផ្ដល់តម្លៃដល់បទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ហើយបង្ហាញឲ្យឃើញនូវការចាកចេញដោយឥតលាក់លៀមពីការប្តេជ្ញាចិត្តរបស់ជប៉ុន ចំពោះការអភិវឌ្ឍដោយសន្តិភាព។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា៖ «ប្រទេសបែបនេះ គឺមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះឡើយ ក្នុងការស្វែងរកកៅអីអចិន្ត្រៃយ៍ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ»៕

អត្ថបទដែលទាក់ទង

ប្រភពប៉ាគីស្ថាន៖ កិច្ចប្រឹងប្រែង ដើម្បីសម្រួលដល់ការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្ត
2026/04/07 08:57:51 pm        1
អាមេរិកវាយប្រហារគោលដៅយោធាលើកោះ Kharg របស់អ៊ីរ៉ង់ ខណៈលោក Vance ប្រាប់ថា គ្មានការប្តូរយុទ្ធសាស្ត្រទេ
2026/04/07 08:54:44 pm        1
ប្រេងឡើងថ្លៃ និងកង្វះខាតប្រេង រុញច្រានឲ្យអ្នកប្រើប្រាស់ប៉ាគីស្ថានងាកមករកម៉ូតូអគ្គិសនី
2026/04/07 08:54:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភពប៉ាគីស្ថាន៖ កិច្ចប្រឹងប្រែង ដើម្បីសម្រួលដល់ការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្ត

2026/04/07 08:57:51 pm
​អាមេរិកវាយប្រហារគោលដៅយោធាលើកោះ Kharg របស់អ៊ីរ៉ង់ ខណៈលោក Vance ប្រាប់ថា គ្មានការប្តូរយុទ្ធសាស្ត្រទេ
2026/04/07 08:54:44 pm
​ប្រេងឡើងថ្លៃ និងកង្វះខាតប្រេង រុញច្រានឲ្យអ្នកប្រើប្រាស់ប៉ាគីស្ថានងាកមករកម៉ូតូអគ្គិសនី
2026/04/07 08:54:09 pm
​លោក Trumpថា សង្គមមនុស្សទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាអ៊ីរ៉ង់មិនបង្កើតកិច្ចព្រមព្រៀង
2026/04/07 08:30:51 pm
​[UPDATE] លោក Trump បញ្ជាក់ថា «អារ្យធម៌ទាំងមូលនឹងលែងមាននៅយប់នេះ» បើអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀង
2026/04/07 08:21:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 07:04:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am