អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនជ្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងរៀបចំប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យាទាំងពីរភេទចំនួន ៣០នាក់ ដើម្បីបំពេញការងារ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (IT)។
បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យចូលបម្រើការងារ សូមទំនាក់ទំនងមកទទួល និងដាក់ពាក្យប្រឡងនៅការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ ឬតាមតំណលីងQR ដូចមានភ្ជាប់ជូន។
ព័ត៌មានពិស្ដារ៖

