ជីធម្មជាតិតម្លៃជាង២មុឺនដុល្លារត្រៀមសម្រាប់ការដាំម្ទេសជាង ៣០ហិកតា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

2025/11/19 11:14:45 pm        119

ការប្រមូលទិញល្បាយជីសម្រាប់ប្រើប្រាស់ក្នុងដំណើរការគម្រោងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បានចំណាយថវិកាសរុបប្រមាណជាង ២មឺុនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ផលិតកម្មដាំដុះម្ទេសលើផ្ទៃដីប្រមាណ ៣០ ហិកតារបស់បងប្អូនអតីតយុទ្ធជនឱ្យទទួលបានទិន្នផលល្អ និងមានគុណភាពខ្ពស់។ នេះបើតាមការបញ្ជាក់ពីលោក វ៉ាង ចាន់ធី អ្នកសម្របសម្រួលក្នុងសហគមន៍ បានប្រាប់ក្រុមការងារព័ត៌មានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ។ 

លោក វ៉ាង ចាន់ធី អ្នកសម្របសម្រួលក្នុងសហគមន៍ បានគូសបញ្ជាក់ទៀតថា ជីសម្រាប់ប្រើប្រាស់នៅដំណាក់កាលទី១នៃការដាំដុះម្ទេសនេះ មានជីទឹកធម្មជាតិ ជីទ្រាប់បាត និងការលាយជីកំប៉ុសដែលមានសារធាតុផ្សំដូចជា លាមកគោ, កំបោរកសិកម្ម និងធ្យូងអង្កាម ដើម្បីត្រៀមដាក់នៅតាមរងដំណាំបងប្អូនអតីតយុទ្ធជនជាសមាជិកសហគមន៍។

ដាក់សម្ភាស៖ លោក វ៉ាង ចាន់ធី អ្នកសម្របសម្រួលក្នុងសហគមន៍ម្ទេសដំណាក់ទ្រយឹង

គួរជម្រាបជូនដែរថា ការប្រមូលទិញជីសម្រាប់ប្រើប្រាស់លើដំណាំម្ទេសនេះ គឺជាថវិកាចំណាយរបស់សមាជិកសហគមន៍ផ្ទាល់ ដែលមានការសម្របសម្រួលដើររកទិញធាតុផ្សំផ្សេងៗ និងជួយផ្គត់ផ្គង់ដោយក្រុមហ៊ុនគិរីទេស។

ជាមួយគ្នានោះដែរ លោក វ៉ាង ចាន់ធី ក៏បានឱ្យដឹងបន្ថែមថា នៅក្នុងសហគមន៍ម្ទេសដំណាក់ទ្រយឹងនេះ ក៏មានឃ្លាំងចំនួន២ ដែលបានសាងសង់ដោយថវិការបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា និងកម្ចីរបស់សហគមន៍ពីធនាគារដៃគូរ សរុបចំនួន២៤៩០០ ដុល្លារអាមេរិក ដើម្បីត្រៀមសម្រាប់ទុកដាក់ជី និងថ្នាំកម្ចាត់សត្វល្អិត ព្រមទាំងកសិផលនានា ដែលបង្កលក្ខណៈងាយស្រួលក្នុងការរក្សាទុក និងផលិតកម្មដាំដុះម្ទេសរបស់បងប្អូនអតីតយុទ្ធជនកាន់តែប្រសើរឡើង៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm