អភិបាលខេត្តព្រះវិហារ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង ៤បន្ទប់ និងសមិទ្ធផលនានា ជាអំណោយរបស់សប្បុរសជនជនជាតិឥណ្ឌូនេស៊ី និងម៉ាឡេស៊ី

2025/11/19 11:20:33 pm        231

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីស្រឡាង ១ខ្នង មាន ៤បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាតេជោភ្នំដងរែក ស្ថិតនៅភូមិស្ទឹងខៀវ ឃុំស្រអែម ស្រុកជាំក្សាន្ត ដែលជាអំណោយរបស់សប្បុរសជន ជនជាតិឥណ្ឌូនេស៊ី និងម៉ាឡេស៊ី តាមរយៈលោក សុខ វុទ្ធី និងលោកស្រី តាំង សុខមុំ ដោយដំណើរការសាងសង់ចាប់ផ្តើមពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ និងរួចរាល់ជាស្ថាពរនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។

លោក សុខ វុទ្ធី បានថ្លែងថា ដើមឡើយ លោកបានមកដល់សាលាបឋមសិក្សាតេជោភ្នំដងរែក ដែលជាតំបន់ដាច់ស្រយោល ហើយឃើញស្ថានភាពសាលាមានសភាពចាស់ទ្រុឌទ្រោម និងជាពិសេសគឺ ការខ្វះខាតទីកន្លែងសិក្សាសមរម្យ និងមានសុវត្ថិភាពដល់សិស្សតូចៗ ដែលស្ថានភាពនេះបានជំរុញឱ្យលោក សម្រេចចិត្តគៀងគរសប្បុរសជន និងថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់សាលាថ្មីនេះឡើងភ្លាមៗ ដើម្បីឱ្យក្មួយៗសិស្សានុសិស្សបានសិក្សារៀនសូត្រប្រកបដោយផាសុកភាព សុវត្ថិភាព ដោយមិនបារម្ភពីបញ្ហាត្រូវទទឹកភ្លៀង ឬកម្ដៅថ្ងៃទៀតឡើយ។

ជាមួយនេះ លោកក៏បានផ្ដាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រឱ្យបានពូកែ ដើម្បីយកចំណេះជំនាញមកអភិវឌ្ឍប្រទេសជាតិ របស់យើងទៅថ្ងៃអនាគត។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្តែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ ដែលទទួលបានសមិទ្ធផលថ្មីនេះ ជាមួយនឹងការថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះចំពោះទឹកចិត្តសប្បុរសធម៌របស់លោក សុខ វុទ្ធី និងសប្បុរសជននានា ដែលបានលះបង់ធនធានផ្ទាល់ខ្លួនជួយសាងសង់អគារសាលាបឋមសិក្សានេះ ក៏ដូចជាការងារមនុស្សធម៌ជាច្រើនទៀតនៅតាមតំបន់ផ្សេងៗ។ ឯកឧត្តមបានបញ្ជាក់ថា កាយវិការដ៏ប្រពៃនេះ គឺជាការបង្ហាញនូវទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអនាគតកុមារជំនាន់ក្រោយ ដែលនឹងក្លាយជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរចំពោះអាជ្ញាធរស្រុកជាំក្សាន្ត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការគៀងគរ និងទាក់ទាញសប្បុរសជន ឱ្យចូលរួមចំណែកជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបានបន្តថា កិច្ចខិតខំប្រឹងប្រែងនេះបានបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរមូលដ្ឋានក្នុងការលើកកម្ពស់វិស័យអប់រំ ដើម្បីផ្តល់លទ្ធភាពឱ្យសិស្សានុសិស្សបានសិក្សារៀនសូត្រក្នុងបរិយាកាសសមរម្យ និងប្រកបដោយគុណភាព។

បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញ និងលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការស្វែងរក និងគៀងគរអ្នកវិនិយោគ ក៏ដូចជាសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ឱ្យមកបន្តចូលរួមវិនិយោគ និងជួយឧបត្ថម្ភគាំទ្រលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តព្រះវិហារឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនោះផងដែរ សប្បុរសជនក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនចាស់ជរា ព្រមទាំងឧបត្ថម្ភកង់ និងសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សានេះផងដែរ ដើម្បីជាការលើកទឹកចិត្ត និងសម្រួលដល់ការរស់នៅ និងការសិក្សារបស់ពួកគាត់៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm