អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់វិទ្យាស្ថានស្រាវជ្រាវ PIR Centerថា ទីក្រុងមូស្គូគោរពជំហររបស់ទីក្រុងប៉េកាំងលើការគ្រប់គ្រងអាវុធ។

លោកបានបង្ហាញថា៖«ចំពោះប្រទេសចិន ខ្ញុំជឿថា យើងទាំងអស់គ្នាដឹងយ៉ាងច្បាស់អំពីជំហររបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងរឿងនេះ។ យើងសូមកោតសរសើរជំហរនេះដោយស្មោះ។ យើងមានទំនាក់ទំនងដ៏ល្អឥតខ្ចោះជាមួយប្រទេសចិន ជាការពិតដែលយើងឲ្យតម្លៃខ្ពស់ ហើយយើងមានទំនុកចិត្តទាំងស្រុងលើដៃគូចិនរបស់យើង។ យើងជឿជាក់យ៉ាងមុតមាំថា ទំនុកចិត្តនេះ គឺមានចំពោះគ្នាទៅវិញទៅមកយ៉ាងពេញលេញ»។
លោក Ryabkov បានបន្ថែមថា៖«ដូច្នេះ យើងមិនឃើញមានតម្រូវការក្នុងការនាំយកការផ្លាស់ប្តូរបន្ថែម ទៅក្នុងទំនាក់ទំនងរបស់យើងទេ ជាពិសេសទំនាក់ទំនងដែលមានភាពស្មុកស្មាញទើបត្រូវបានពិភាក្សា»៕
