សេចក្តីព្រាងសេចក្តីសម្រេចអាមេរិក-E3 នៅក្រុមប្រឹក្សាភិបាល IAEA ទាមទារឲ្យអ៊ីរ៉ង់សហការយ៉ាងឆាប់រហ័ស

2025/11/20 12:19:45 am        65

ប្រទេសមហាអំណាចទាំង ៣ របស់អឺរ៉ុប និងសហរដ្ឋអាមេរិក បានដាក់ជូននូវសេចក្តីព្រាងសេចក្តីសម្រេចមួយទៅកាន់កិច្ចប្រជុំសប្តាហ៍នេះនៃក្រុមប្រឹក្សាភិបាលចំនួន ៣៥ប្រទេសនៃអង្គការឃ្លាំមើលបរមាណូ របស់អង្គការសហប្រជាជាតិ (UN) ដែលទាមទារឲ្យមានចម្លើយ និងការផ្ដល់លទ្ធភាពពីអ៊ីរ៉ង់ ពាក់ព័ន្ធនឹងទីតាំងនុយក្លេអ៊ែរដែលរងការទម្លាក់គ្រាប់បែក និងការស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់ហើយ។

ក្រុមអ្នកការទូតបានឲ្យដឹងថា សេចក្តីព្រាងសេចក្ដីសម្រេចដែលដាក់ជូនដោយប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី១៨ ខែវិច្ឆិកា) និងដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters ទំនងជានឹងត្រូវអនុម័តនៅព្រឹកថ្ងៃពុធនេះ។ សេចក្ដីព្រាងនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថ្កោលទោសរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ស្តីពីអ៊ីរ៉ង់ ដែលបានផ្ញើទៅរដ្ឋសមាជិកកាលពីសប្តាហ៍មុន។

របាយការណ៍នោះបានលើកឡើងថា ទីក្រុងតេអេរ៉ង់នៅតែមិនព្រមឲ្យក្រុមអធិការកិច្ចចូលទៅកាន់ទីតាំងនុយក្លេអ៊ែរដែលត្រូវបានអ៊ីស្រាអែល និងសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែក កាលពីខែមិថុនា ហើយថា ការផ្ដល់របាយការណ៍ ជុំវិញការស្តុកសារធាតុអ៊ុយរ៉ានីញ៉ូម គឺ «យឺតណាស់» ។

សេចក្តីព្រាងនេះបានរៀបរាប់ថា៖ «អ៊ីរ៉ង់ត្រូវតែផ្តល់ឲ្យទីភ្នាក់ងារ (ថាមពលអាតូមិកអន្តរជាតិ) ដោយមិនបង្អង់ពេលយូរ ជាមួយនឹងព័ត៌មានច្បាស់លាស់ ស្តីពីរបាយការណ៍វត្ថុធាតុនុយក្លេអ៊ែរ និងទីកន្លែងនុយក្លេអ៊ែរដែលត្រូវបានការពារយ៉ាងតឹងរ៉ឹង នៅអ៊ីរ៉ង់ ហើយផ្តល់លទ្ធភាពគ្រប់យ៉ាងឲ្យទីភ្នាក់ងារ ដែលទាមទារផ្ទៀងផ្ទាត់ព័ត៌មាននេះ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm