ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ឆ្នាំ២០២៥

2025/11/20 01:01:05 am        139

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំD ទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាពសមិទ្ធផល និងប្រសិទ្ធភាព ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់ រយៈពេល៦ខែចុងឆ្នាំ២០២៥ និងធ្វើការប្រមូល ពិភាក្សាលើធាតុចូល រួមជាមួយនឹងអនុសាសន៍ពី សមាជិក សមាជិកា ដែលអញ្ជើញចូលរួមដែលមាន៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី-ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង  ស្ថាប័នព្រមទាំងប្រធានលេខាធិការដ្ឋាន ប្រយុទ្ធនឹង ជំងឺអេដស៍ រាជធានី-ខេត្ត អង្គការជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល សរុបចំនួន ១៨០នាក់។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការប្រកបដោយផ្លែផ្កាជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញនិងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងលិខិតលេខ២១៣សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ គឺជាមគ្គុទ្ទេសក៍តម្រង់ផ្លូវសម្រាប់អនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តបញ្ចប់ជំងឺអេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ដូចបានកំណត់ក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ដែលប្រកាសឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមថា ក្នុងរយៈពេលប្រាំមួយខែកន្លងទៅនេះ សកម្មភាពរបស់យើងបានផ្តោតលើចីរភាពរចនាសម្ព័ន្ធ និងវិមជ្ឈការ ក្នុងនោះ៖

- យើងកំពុងបញ្ចប់ផែនទីបង្ហាញផ្លូវចីរភាព និងការសិក្សាចំណាយសម្រាប់ការឆ្លើយតបដែលដឹកនាំដោយសហគមន៍ ដើម្បីធានាបាននូវហិរញ្ញវត្ថុប្រកបដោយចីរភាព។

- ក្រសួងសុខាភិបាលកំពុងបង្កើតនិយាមប្រតិបត្តិ(SOP) សម្រាប់ការចុះកិច្ចសន្យាសង្គម និងផែនការអន្តរកាលនិងចីរភាពឆ្លើយតបនឹងជំងឺអេដស៍ ជំងឺរបេងរួមគ្នា។

- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំនូវ និយាមប្រតិបត្តិស្តីពីការធ្វើវិមជ្ឈការក្នុងការជំរុញការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ(ខេត្ត ស្រុក និងឃុំ សង្កាត់) ដោយពន្លឿនការផ្តល់ការឆ្លើយតបនឹងមេរោគអេដស៍នៅមូលដ្ឋាន។

- ឃុំ សង្កាត់ចំនួន៣២៤ បានដាក់បញ្ចូលការឆ្លើយតបនឹងជំងឺអេដស៍ទៅក្នុងផែនការឃុំ សង្កាត់របស់ខ្លួន ដោយបានប្រមូលថវិកាប្រមាណ៥៨៧,០០០ដុល្លារអាម៉េរិក។

 សម្រាប់រយៈពេល៦ខែខាងមុខ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នៅថ្នាក់ជាតិ យើងនឹងបញ្ចប់ និងអនុវត្តយន្តការជាយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖

- បញ្ចប់ការពិនិត្យឡើងវិញនូវផែនទីបង្ហាញផ្លូវប្រកបដោយចីរភាព ដើម្បីកំណត់អត្តសញ្ញាណច្បាស់លាស់ និងដោះស្រាយគម្លាត។

- បញ្ចប់ការសិក្សាការចំណាយដែលគាំទ្រដោយអង្គការUNAIDSស្តីពីការផ្តល់ហិរញ្ញប្បទានប្រកបដោយសុវត្ថិភាពក្នុងការឆ្លើយតបរបស់សហគមន៍ ដើម្បីបញ្ចូលសេវាកម្មទាំងនេះទៅក្នុងកញ្ចប់មេរោគអេដស៍ស្នូល។

- បង្កើតយន្តការសេវាកម្មបន្តដោយបញ្ចប់ការរៀបចំនិយាមប្រតិបត្តិសម្រាប់កិច្ចសន្យាសង្គមនិង ផែនការអន្តរកាលជំងឺអេដស៍ជំងឺរបេងរួមគ្នា។

- ដាក់បញ្ចូលមេរោគអេដស៍ទៅក្នុងយុទ្ធសាស្ត្រសុខាភិបាលដោយធានាឱ្យស្របទៅនឹងផែនការយុទ្ធសាស្រ្តសុខាភិបាលទី៤(HSP4) ឆ្នាំ២០២៥-២០៣៤ ដែលទើបអនុម័តថ្មី។

 ចំណែកឯនៅថ្នាក់ក្រោមជាតិ អាទិភាពស្នូលផ្តោតលើប្រតិបត្តិការយុទ្ធសាស្ត្រវិមជ្ឈការថ្មីរួមមាន៖

- ដាក់ចេញនូវនិយាមប្រតិបត្តិស្តីពីការធ្វើវិមជ្ឈការក្នុងការជំរុញការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ(ខេត្ត ស្រុក និងឃុំ សង្កាត់)។

- ពង្រឹងគណនេយ្យភាពសង្គមដោយបន្តដាក់បញ្ចូលក្របខ័ណ្ឌគណនេយ្យភាពសង្គម ទៅក្នុងអភិបាលកិច្ចមូលដ្ឋាន។

- បង្កើនសមាហរណកម្មថវិកាមូលដ្ឋានដោយផ្តោតលើការរួមបញ្ចូលគ្នាប្រកបដោយជោគជ័យនូវការឆ្លើយតបនឹងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ផែនការវិនិយោគឃុំ សង្កាត់នៅក្នុងតំបន់ដែលនៅសេសសល់។

 មុននឹងប្រកាសបើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ជារួម កម្ពុជារក្សាបាននូវមោទនភាពនិងក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ចប់ជំងឺអេដស៍ ហើយការប្តេជ្ញាចិត្តត្រូវបានអនុវត្តតាមរយៈការពង្រឹងភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ និងការសម្របសម្រួល សហការជាចរន្តជាតិតែមួយ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីពង្រីកសកម្មភាពឆ្លើយតបទ្វេដង។ ទន្ទឹមនឹងនេះ យើងក៏នឹងពង្រឹងប្រព័ន្ធតាមដាននិងវាយតម្លៃជាតិ ដើម្បីធានាបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ រក្សាបាននូវចីរភាពនៃការឆ្លើយតបជាពហុវិស័យ ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍសង្គមស៊ីវិល វិស័យឯកជន ជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ ហើយយើងបង្កើតបាននូវស្ថាប័នដឹកនាំគ្រប់គ្រងនិងសម្របសម្រួលតែមួយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាពិសេសមានផែនការយុទ្ធសាស្ត្រជាតិតែមួយ មានប្រព័ន្ធតាមដាននិងវាយតម្លៃជាតិតែមួយប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទ រដ្ឋា​

 

 

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        134
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm