ប៉ូឡូញបិទស្ថានកុងស៊ុលរុស្ស៊ីចុងក្រោយ នៅក្នុងប្រទេស ជុំវិញការចោទប្រកាន់ថា បានបំផ្លិចបំផ្លាញផ្លូវដែក

2025/11/20 02:23:23 am        65

ប្រទេសប៉ូឡូញ នៅថ្ងៃពុធ (ទី១៩ ខែវិច្ឆិកា) នេះ បានប្រកាសបិទស្ថានកុងស៊ុលរុស្ស៊ីដែលប្រតិបត្តិការចុងក្រោយនៅប៉ូឡូញ នៅភាគខាងជើងនៃទីក្រុង Gdansk ហើយបានបង្ហាញពីសញ្ញានៃវិធានការសងសឹកបន្ថែមទៀត ដែលនឹងត្រូវធ្វើឡើងបន្ទាប់ពីមានការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកប៉ូឡូញ កាលពីចុងសប្តាហ៍កន្លងទៅ។

ដោយលើកឡើងពីហេតុការណ៍ដែលរុស្ស៊ីបានបដិសេធមិនពាក់ព័ន្ធ លោក Radoslaw Sikorski បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាសូវីថា៖ «រុស្ស៊ីមិនបានបញ្ឈប់ការវាយប្រហារទាំងនេះទេ ហើយប្រទេសនេះកំពុងធ្វើឲ្យហេតុការណ៍កាន់តែធ្ងន់ធ្ងរឡើងៗ។ នៅពេលដែលចេតនានៃអំពើវិឆ្ឆេទកម្ម គឺជាការស្លាប់ និងរបួសរបស់មនុស្ស យើងកំពុងដោះស្រាយជាមួយនឹងអំពើភេរវកម្មរបស់រដ្ឋ។ សម្រាប់ហេតុផលនោះ ខ្ញុំបានសម្រេចចិត្តបិទស្ថានកុងស៊ុលរុស្ស៊ី នៅទីក្រុង Gdansk។ ហើយនេះនឹងមិនមែនជាការឆ្លើយតបទាំងស្រុងរបស់យើងនោះឡើយ»។

លោក Sikorski បានបន្ថែមថា លោកនឹងស្នើជាផ្លូវការឲ្យមានការធ្វើបត្យាប័នជនសង្ស័យធ្វើអំពើវិឆ្ឆេទកម្មនេះពីប្រទេសបេឡារុស «នៅថ្ងៃនេះ ឬថ្ងៃស្អែក»។

ជាមួយគ្នានេះ លោកក៏បានបង្ហាញនូវការទទួលបានព័ត៌មានថ្មីពីសេវាស៊ើបការណ៍សម្ងាត់របស់ប៉ូឡូញ ទាក់ទងនឹងការប៉ុនប៉ងថ្មីៗចំនួន ២ ដែលមានបំណងធ្វើរថភ្លើងដឹកអ្នកដំណើរធ្លាក់ចេញពីផ្លូវ នៅច្រករបៀងផ្លូវដែកសំខាន់ៗដែលតភ្ជាប់ទីក្រុងវ៉ាសូវី ទៅ Lublin និង Deblin។

ហើយបើយោងតាមលោក Sikorski ដដែល បានឲ្យដឹងទៀតថា អ្នកស៊ើបអង្កេតបានកំណត់ថា ជនដៃដល់ គឺជាពលរដ្ឋអ៊ុយក្រែនដែលសហការជាពិសេសជាមួយទីភ្នាក់ងារចារកម្មរុស្ស៊ី (GRU) ដែលលោកបាននិយាយថា តែងតែជួលក្រុមប្រូកស៊ី ក្រោមអត្តសញ្ញាណក្លែងក្លាយ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm