លោក Zelenskyy បញ្ជាក់ថា ទទួលបានជំនួយការពារជាតិ និងថាមពល ១,២៧ពាន់លានដុល្លារ អំឡុងទស្សនកិច្ច នៅអឺរ៉ុប

2025/11/20 02:48:23 am        77

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅថ្ងៃពុធ (ទី១៩ ខែវិច្ឆិកា) នេះ បានលម្អិតពីការទទួលបានទឹកប្រាក់ជាង ១,១ពាន់លានអឺរ៉ូ (១,២៧ពាន់លានដុល្លារ) ដែលជាការប្តេជ្ញាចិត្តផ្ដល់ជំនួយការពារជាតិ និងថាមពលថ្មី បន្ទាប់ពីបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្រិក បារាំង និងអេស្ប៉ាញ ដោយបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងការការពារដែនអាកាស អាកាសចរណ៍ និងសន្តិសុខថាមពលរដូវរងារបស់អ៊ុយក្រែន។

លោក Zelenskyy បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា ការសន្យារបស់ក្រិក នឹងផ្គត់ផ្គង់បរិមាណឧស្ម័ន សម្រាប់រដូវត្រូវការកម្ដៅ ជាផ្នែកនៃកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានៅទីក្រុងអាតែន ដោយបានចាត់ទុកប្រទេសនេះថា ជា «មជ្ឈមណ្ឌលថាមពលដ៏សំខាន់ សម្រាប់អ៊ុយក្រែន និងសម្រាប់បណ្ដាប្រទេសអឺរ៉ុបកណ្តាល និងខាងកើតទាំងអស់»។

ជាមួយគ្នានេះ លោកបានប្រកាសថា បារាំងបានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិយ៉ាងខ្លាំងក្លា ក្នុងនោះរួមមានទាំងផែនការ ដើម្បីឲ្យអ៊ុយក្រែនទិញយន្តហោះ Rafale F4 ចំនួន ១០០គ្រឿង នៅឆ្នាំ២០៣៥ ក៏ដូចជាប្រព័ន្ធការពារដែនអាកាស SAMP/T រ៉ាដាកម្រិតខ្ពស់ មីស៊ីលបាញ់ពីអាកាសទៅអាកាស និងគ្រាប់បែកនាំផ្លូវពីលើអាកាស។ ហើយទីក្រុងប៉ារីសក៏នឹងផ្តល់កញ្ចប់ជំនួយយោធាថ្មីនៅចុងឆ្នាំនេះផងដែរ។

មេដឹកនាំអ៊ុយក្រែនបានបន្ថែមថា អេស្ប៉ាញបានសន្យាផ្តល់ប្រាក់ចំនួន ១០០លានអឺរ៉ូ (១១៥លានដុល្លារ) ដល់គំនិតផ្តួចផ្តើម PURL (គំនិតផ្តួចផ្តើមបញ្ជីតម្រូវការអ៊ុយក្រែនជាអាទិភាព) ដើម្បីទិញមីស៊ីលការពារដែនអាកាស ២១៥លានអឺរ៉ូ (២៤៨,៧លានដុល្លារ) ក្រោមវិធានាការឧបករណ៍សុវត្ថិភាព និង ២០០លានអឺរ៉ូ (២១៣,៤លានដុល្លារ) ដើម្បីគាំទ្រដល់វិស័យថាមពលរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមបញ្ជីតម្រូវការអ៊ុយក្រែនជាអាទិភាព (PURL) គឺជាកម្មវិធីរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ (NATO) ដែលអនុញ្ញាតឲ្យប្រទេសជាសមាជិកណាតូនៅអឺរ៉ុប និងកាណាដា ផ្តល់មូលនិធិ ដើម្បីទិញអាវុធផលិតដោយអាមេរិកផ្គត់ផ្គង់ឲ្យអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm