
ភ្នំពេញ ៖ ស្ត្រីជាអ្នកលក់ឡេ អនឡាយម្នាក់ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះឃាត់ខ្លួនដល់ក្នុងរថយន្តតែម្តង កំឡុងពេលដែលស្ត្រីរូបនោះ ទើបចេញពីទីតាំងលក់ផលិតផលរបស់ខ្លួន។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនាវេលាម៉ោង០២ និង៣០នាទីរសៀ លថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅមុខហាងរបស់ស្ត្រីនេះផ្ទាល់ ដែលហាងនោះមានទីតាំងស្ថិតក្នុងតំបន់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីមន្ត្រីសមត្ថកិច្ចដែលចុះឃាត់ខ្លួនបានឱ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងតាមដីការរបស់សា លាដំបូងខេត្តកណ្តាល ប៉ុន្តែពាក់ព័ន្ធនឹងករណីអ្វីគឺសមត្ថកិច្ចមិនបានបញ្ជាក់នោះឡើយ។ ក្នុងការឃាត់ខ្លួន ក៏មានការប្រទាំងប្រទើសគ្នាផងដែរ ដោយសារស្ត្រីជាជនសង្ស័យ មិនព្រមអោយឃាត់ខ្លួន ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចនៅតែណែនាំសម្របសម្រួលអោយចូលក្នុងរថយន្តបានដដែល នឹងនាំខ្លួនយកទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងបន្តនីតិវិធី។
តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានឱ្យដឹងថា ស្រ្តីម្នាក់នេះពាក់ព័ន្ធករណីបរិហាកេរ្តិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង៕ អត្ថបទ៖ កុម្ភៈ



