ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាគណៈអធិបតីក្នុង ពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់ដឹកនាំ សាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិកាតំបន់អាស៊ាន លើកទី២៧ នៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំធ្វើជាម្ចាស់ផ្ទះបានយ៉ាងល្អដោយសាកលវិទ្យាល័យការពារជាតិកម្ពុជា ជាសហប្រធាននៃកិច្ចប្រជុំ ជាមួយសាលាបណ្ឌិត្យសភាយោធាកាណាដា ដែលប្រព្រឹត្តទៅនៅ សណ្ឋាគារសុខាភ្នំពេញ។







