មន្រ្តីរុស្ស៊ី និងអ៊ុយក្រែន ចេញការឆ្លើយតប ក្រោយមានរបាយការណ៍ពីផែនការសន្តិភាពសម្ងាត់របស់អាមេរិក

2025/11/20 04:52:07 pm        161

បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនរាយការណ៍ថា សហរដ្ឋអាមេរិក បានព្រាងផែនការសន្តិភាព ២៨ចំណុចមួយដោយស្ងាត់ៗ ដែលស្នើឱ្យអ៊ុយក្រែនបោះបង់ទឹកដីមួយចំនួន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចេញឆ្លើយតបកាលពីថ្ងៃពុធ (១៩ វិច្ឆិកា) ថា ពុំមានការវិវត្តអ្វីថ្មីត្រូវប្រកាសឡើយ ចាប់តាំងពីកិច្ចប្រជុំកំពូលខែសីហា រវាងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump មក ទាក់ទងនឹងលទ្ធភាពនៃផែនការសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននោះ។

លោក Peskov និយាយទៀតថា ការប្រាស្រ័យទាក់ទងជាមួយភាគីអាមេរិក បានបន្តពិតមែន ប៉ុន្តែការងារធំដុំណាមួយសម្រាប់កិច្ចប្រជុំកំពូលមួយផ្សេងទៀត នៅមិនទាន់ធ្វើឡើងនៅឡើយទេ។ អ្នកនាំពាក្យរូបនេះបន្ថែមថា ពុំមានកិច្ចពិភាក្សាណាមួយបានធ្វើឡើងជាមួយប្រេសិតអាមេរិក លោក Steve Witkoff នោះទេ ប៉ុន្តែវត្តមានរបស់លោកទៅកាន់ទីក្រុងមូស្គូ ត្រូវបានស្វាគមន៍ជានិច្ច។

ដោយឡែកនៅខាងអ៊ុយក្រែនវិញ មន្ត្រីជាន់ខ្ពស់ទីក្រុងគីវមួយរូបបានប្រាប់សារព័ត៌មានរ៉យទ័រ អ៊ុយក្រែនបានទទួល "សញ្ញា" មួយចំនួនអំពីសំណើរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែក៏និយាយថា អ៊ុយក្រែន មិនបានពាក់ព័ន្ធនឹងសំណើនេះទេ។

កិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារកិច្ចចរចារឡើងវិញរវាងអ៊ុយក្រែន និងរុស្ស៊ី ហាក់ដូចជាកំពុងមានសន្ទុះ បើទោះជាទីក្រុងមូស្គូ មិនបង្ហាញសញ្ញាផ្លាស់ប្តូរចេញពីលក្ខខណ្ឌរបស់ខ្លួនសម្រាប់ការបញ្ចប់សង្គ្រាមក៏ដោយ ខណៈជម្លោះកំពុងខិតជិតដល់រយៈពេល ៤ឆ្នាំទៅហើយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm