កំពង់ធំ៖ រថយន្ដក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង បានបើកទៅបុកបង្កាន់ដៃស្ពាន ហើយក្រឡាប់ធ្លាក់ចូលទឹកនៅវេលាម៉ោងប្រមាណ ៤ទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំណុចស្ពានអូរប្រាសាទ ស្ថិតក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក ឡុង គីសឹង អភិបាលស្រុកសន្ទុក បានឱ្យដឹងថា សមត្ថកិច្ចបានស្ទួចយករថយន្តចេញពីទឹក និងរកឃើញមនុស្ស ១៣នាក់បានស្លាប់ និងមានអ្នករងរបួស២៤នាក់។
តាមប្រភពព័ត៌មានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរនេះផ្ទុកមនុស្ស ៣៧នាក់ ធ្វើដំណើរចេញពីខេត្តសៀមរាប ឆ្ពោះទិសដៅរាជធានីភ្នំពេញ។ ពេលមកដល់កន្លែងកើតហេតុអ្នកបើកអាចស្ថិតក្នុងស្ថានភាពងងុយ ទើបរេចង្កូតទៅបុកបង្កាន់ដៃស្ពាន៕ អត្ថបទ ៖ វ៉ាន់ដា







