ឥណ្ឌូនេស៊ី ជម្លៀសមនុស្សជាង ១.០០០នាក់ ក្រោយបន្ទុះភ្នំភ្លើង Semeru ដ៏ខ្ពស់បំផុតមួយ

2025/11/20 06:22:15 pm        206

អាជ្ញាធរឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍ (២០ វិច្ឆិកា) នេះ បានជម្លៀសមនុស្សលើសពី ៩០០នាក់ ហើយកំពុងតែសម្របសម្រួលការវិលត្រឡប់មកវិញដោយសុវត្ថិភាពនៃអ្នកឡើងភ្នំចំនួន ១៧០នាក់ផ្សេងទៀត ដែលជាប់គាំងលើភ្នំ បន្ទាប់ពីការផ្ទុះភ្នំភ្លើង Semeru ដែលជាភ្នំខ្ពស់បំផុតមួយរបស់ប្រទេស។

ក្រុមមន្ត្រីបាននិយាយថា ការប្រកាសអាសន្នត្រូវតែរក្សាទុកក្នុងកម្រិតខ្ពស់បំផុតដដែល បន្ទាប់ពីភ្នំ Semeru នៅលើកោះជ្វា បានផ្ទុះឡើងចំនួន ១០ដង កាលពីថ្ងៃពុធកន្លងទៅ ដោយព្រួសសំណុំផេះដ៏ក្រាស់ឃ្មឹកឡើងទៅលើផ្ទៃមេឃ និងបានបញ្ចេញកម្អែភ្នំភ្លើងនិងកម្ទេចថ្ម ចម្ងាយរហូតដល់ ១៣គីឡូម៉ែត្រ ចុះតាមជម្រាលភ្នំ។

មន្ត្រីម្នាក់នៅឧទ្យានជាតិ Semeru បាននិយាយថា អ្នកឡើងភ្នំទាំងនោះបានជាប់គាំងពេញមួយយប់ នៅកន្លែងបោះជំរំក្បែរបឹងនៅជើងភ្នំភ្លើង ដោយមានចម្ងាយប្រហែល ៦,៤គីឡូម៉ែត្រពីចំណុចបន្ទុះ ប៉ុន្តែឥឡូវនេះ ត្រូវជម្លៀសឱ្យមានសុវត្ថិភាពហើយ។ វីដេអូពីទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូនេស៊ី បានបង្ហាញឱ្យឃើញនូវសំណុំផេះដ៏ក្តៅគគុក ដែលហុយចេញពីរណ្ដៅភ្នំភ្លើង ហើយគ្របដណ្តប់ពាសពេញជម្រាលភ្នំ។

ភ្នំភ្លើង Semeru ដែលមានកម្ពស់ដ៏ខ្ពស់ ៣.៦៧៦ម៉ែត្រនេះ គឺជាភ្នំភ្លើងបន្ទុះសកម្មបំផុតមួយក្នុងចំណោមភ្នំភ្លើងសកម្មប្រហែល ១៣០ភ្នំ នៅក្នុងឥណ្ឌូនេស៊ី ខណៈប្រទេសនេះស្ថិតនៅជាប់នឹង "តំបន់កងភ្លើងប៉ាស៊ីហ្វិក" ដែលជាតំបន់សម្បូរទៅដោយរញ្ជួយដី និងភ្នំភ្លើង៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm