មន្ត្រីអាមេរិក៖ កងកម្លាំងអន្តរជាតិដំបូងនឹងត្រូវដាក់ពង្រាយទៅកាន់តំបន់ហ្កាហ្សានៅដើមឆ្នាំ ២០២៦

2025/11/20 11:25:24 am        45

ភ្លាមៗបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយស្តីពីការបង្កើតកងកម្លាំងពហុជាតិ (ISF) ដែលត្រូវដាក់ពង្រាយទៅកាន់តំបន់ហ្កាហ្សា រដ្ឋបាលសហរដ្ឋអាមេរិកបានចាប់ផ្តើមពន្លឿនដំណើរបង្កើតរបស់ខ្លួន។  

មន្ត្រីអាមេរិកមួយរូបបានប្រាប់សារព័ត៌មាន The Jerusalem Post ថា ទាហានពហុជាតិ ISF ជំនាន់ដំបូង ត្រូវគេរំពឹងថានឹងទៅដល់តំបន់ហ្កាហ្សានៅដើមឆ្នាំ ២០២៦ខាងមុខ។   

មន្ត្រីរូបនេះបានបន្ថែមថា នៅដំណាក់កាលនេះ ប្រទេសមួយចំនួនតូចបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមចំណែកផ្ដល់កងទ័ពដល់កងកម្លាំងនេះ។     

លោកពុំបានបញ្ជាក់ថាប្រទេសទាំងនេះជាប្រទេសណាខ្លះនោះទេ ប៉ុន្តែមន្ត្រីមួយរូបទៀតដែលបាននិយាយជាមួយសារព័ត៌មាន The Jerusalem Post បាននិយាយថា អាស៊ែបៃហ្សង់ និងឥណ្ឌូនេស៊ីបច្ចុប្បន្នជាប្រទេសពីរដែលទំនងជាបញ្ជូនទាហានឲ្យចូលរួម។

នៅពេលនេះ ការបណ្តុះបណ្តាលសម្រាប់ការដាក់ពង្រាយកងកម្លាំងទៅកាន់តំបន់ហ្កាហ្សាមិនទាន់បានចាប់ផ្តើមនៅឡើយទេ ហើយកិច្ចខិតខំប្រឹងប្រែងនៅតែដំណើរការដើម្បីធានាបាននូវមូលនិធិយ៉ាងទូលំទូលាយដែលត្រូវការសម្រាប់ប្រតិបត្តិការ ISFក្នុងដែនដីហ្កាហ្សា។ 

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កំពុងអំពាវនាវដល់ប្រទេសជិតខាងឱ្យចូលរួមក្នុងការតស៊ូរបស់រដ្ឋជ្វីហ្វ ដើម្បីបណ្តេញក្រុមហាម៉ាសចេញពីតំបន់នេះ ។

ការិយាល័យរបស់លោក Netanyahu បានសរសេរនៅលើបណ្ដាញសង្គម X ថា អ៊ីស្រាអែលបានបើកដៃទទួលសន្តិភាព និងវិបុលភាពដល់ប្រទេសជិតខាងរបស់ខ្លួនទាំងអស់ ហើយអំពាវនាវដល់ប្រទេសទាំងនោះធ្វើឱ្យទំនាក់ទំនងជាមួយអ៊ីស្រាអែលមានប្រក្រតីភាពឡើងវិញ និងចូលរួមជាមួយខ្លួន ក្នុងការបណ្តេញក្រុមហាម៉ាស និងអ្នកគាំទ្ររបស់ក្រុមនេះចេញពីតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ប្រទេសប៉ូឡូញ នឹងដាក់ពង្រាយទាហានចំនួន១០.០០០នាក់ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធ
2025/11/20 12:35:26 pm        1
លោកZelenskyy៖ អ៊ុយក្រែនសង្ឃឹមថានឹងស្រោចស្រង់ឡើងវិញការដោះដូរឈ្លើយសឹកសង្គ្រាមជាមួយរុស្ស៊ីនៅចុងឆ្នាំនេះ
2025/11/20 12:32:56 pm        1
IMF៖ កំណើនសេដ្ឋកិច្ចឆ្នាំ២០៣០ របស់ G20 នឹងទន់ខ្សោយបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៩មក
2025/11/20 12:25:23 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ប្រតិភូកាកបាទក្រហហមកម្ពុជា ចុះសួរសុខទុក្ខ យុវនារីជាពលករចំណាកស្រុករងគ្រោះដោយអំពើរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរ នៅមន្ទីរពេទ្យកាល់មែត

2025/11/20 01:06:50 pm
​ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញទទួលថវិកាឧបត្ថម្ភពីលោកឧកញ៉ា ស្រី ចាន់ថន ដើម្បីសាងសង់ផ្ទះចំនួន ៥០ខ្នងក្នុងមួយឆ្នាំ ជូនអតីតយុទ្ធជន និងនិវត្តជន
2025/11/20 01:06:37 pm
​សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានផ្តល់សាឡាងមួយគ្រឿងថ្មីទៀត ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ
2025/11/20 12:59:24 pm
​ឯកឧត្តម គន់ គីម អញ្ជើញប្រកាស​សមាសភាពថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រៃវែង
2025/11/20 12:58:06 pm
​ប្រទេសប៉ូឡូញ នឹងដាក់ពង្រាយទាហានចំនួន១០.០០០នាក់ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធ
2025/11/20 12:35:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/19 10:53:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/17 11:51:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/17 10:55:27 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am