នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា នេះថា ប្រទេសទួរគីនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅឆ្នាំក្រោយ ខណៈប្រទេសអូស្ត្រាលីនឹងដឹកនាំការចរចានៃសន្និសីទក្នុងចំណោមរដ្ឋាភិបាលនានា ក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដែលលេចចេញជារូបរាងក្នុងការចរចានៅប្រទេសប្រេស៊ីល។

សន្និសីទប្រចាំឆ្នាំ COP គឺជាវេទិកាសំខាន់របស់ពិភពលោកសម្រាប់ការជំរុញសកម្មភាពអាកាសធាតុ។ ការសម្របសម្រួលនេះនឹងដោះស្រាយភាពជាប់គាំងរវាងប្រទេសអូស្ត្រាលី និងប្រទេសទួរគី ជំវិញថាតើអ្នកណានឹងរៀបចំសន្និសីទ COP31។ បំណងរបស់ភាគីទាំងពីរនៅឆ្នាំ២០២២ ដើម្បីធ្វើជាម្ចាស់ផ្ទះ ហើយបានបដិសេធមិនព្រមដកខ្លួនចេញ។ លោក Albanese បាននិយាយ បច្ចុប្បន្ន ភាគីទាំងពីរ ខិតជិតដល់កិច្ចព្រមព្រៀងមួយដែលនឹងមើលឃើញប្រទេសគីនឹងធ្វើជាម្ចាស់ផ្ទះសន្និសីទ COP31 ជាប្រធាននៃកិច្ចប្រជុំកំពូល ហើយប្រទេសអូស្ត្រាលីជាប្រធាននៃកិច្ចចរចា។ លោកបានប្រាប់វិទ្យុសាជីវកម្មផ្សាយសំឡេងអូស្ត្រាលី ថា «អ្វីដែលយើងទទួលបានគឺជាជ័យជម្នះដ៏ធំមួយសម្រាប់ទាំងប្រទេសអូស្ត្រាលី និងប្រទេសទួរគី»។

ប្រទេសទាំងពីរពេលនេះ មានរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះដើម្បីរៀបចំព្រឹត្តិការណ៍មួយដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ និងត្រូវការការងារផ្នែកការទូតជាច្រើនខែដើម្បីឈានដល់ការឯកភាពគ្នាជុំវិញគោលដៅអាកាសធាតុ។