ស៊ីរីថ្កោលទោស «ដំណើរទស្សនកិច្ចខុសច្បាប់» របស់លោកNetanyahu ទៅកាន់ទឹកដីដែលដណ្តើមបាន

2025/11/20 06:58:42 pm        101

ប្រទេសស៊ីរី បានថ្កោលទោសដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ទៅកាន់ភាគខាងត្បូងប្រទេស ជាកន្លែងដែលលោក និងក្រុមមន្ត្រីបានចុះពិនិត្យកងទ័ពដាក់ពង្រាយនៅទឹកដីប្រទេសស៊ីរីដែលពួកគេបានចូលកាន់កាប់រយៈពេលជាច្រើនខែមកហើយ។

អ៊ីស្រាអែល បានពង្រីកការចូលកាន់កាប់របស់ខ្លួននៅភាគខាងត្បូងប្រទេសស៊ីរី ខណៈរបបរបស់អតីតប្រធានាធិបតី លោក Bashar al-Assad ត្រូវបានលុកលុយដោយកងកម្លាំងឧទ្ទាម កាលពីខែធ្នូ។ លោក Ibrahim Olabi ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំអង្គការសហប្រជាជាតិ បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា «រដ្ឋាភិបាលរបស់ខ្ញុំថ្កោលទោសយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចបង្កហេតុនេះ ជាគំរូនៃការឈ្លានពានជាបន្តបន្ទាប់របស់អ៊ីស្រាអែលប្រឆាំងនឹងស៊ីរី និងប្រជាជនរបស់ប្រទេស»។ «យើងបន្តការអំពាវនាវរបស់យើងដល់អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សានេះ ឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់និងជាបន្ទាន់ ដើម្បីបញ្ឈប់ការរំលោភបំពានទាំងនេះ ធានាបានការមិនកើតឡើងជាថ្មី បញ្ចប់ការចូលកាន់កាប់ និងអនុវត្តសេចក្តីសម្រេចដែលពាក់ព័ន្ធ ជាពិសេសកិច្ចព្រមព្រៀងដកកងទ័ពឆ្នាំ១៩៧៤» ដែលបានធ្វើឡើងបន្ទាប់ពីសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៧៣។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានពិពណ៌នាចំណាត់ការនៃ «ដំណើរទស្សនកិច្ចជាសាធារណៈ» របស់លោក Netanyahu និងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលផ្សេងទៀតថាជាការ «គួរឱ្យព្រួយបារម្ភ»។

លោក Dujarric បាននិយាយថា សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលអនុម័តកាលពីពេលថ្មីៗនេះដោយក្រុមប្រឹក្សាសន្តិសុខ «បានអំពាវនាវឱ្យមានអធិបតេយ្យភាពពេញលេញ ឯកភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm