ចក្រភពអង់គ្លេស គាំទ្រការជំរុញរបស់លោក Trump សម្រាប់សន្តិភាពអ៊ុយក្រែន និងអំពាវនាវឱ្យរុស្ស៊ី បញ្ចប់សង្រ្គាម

2025/11/20 07:10:43 pm        109

ចក្រភពអង់គ្លេស បាននិយាយថា ខ្លួនមានគោលដៅដូចទៅនឹងលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងជំរុញឱ្យរុស្ស៊ី ដកកងកម្លាំងជាបន្ទាន់ បន្ទាប់ពីសារព័ត៌មានរ៉យទ័រ រាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន ជំរុញទីក្រុងគីវ ឱ្យទទួលយកក្របខណ្ឌសន្តិភាពមួយ ដែលព្រាងដោយអាមេរិក។ សេចក្តីព្រាងនេះ ស្នើឱ្យអ៊ុយក្រែន បោះបង់ទឹកដី និងសព្វាវុធមួយចំនួន។

អ្នកនាំពាក្យការិយាល័យការបរទេសរបស់ចក្រភពអង់គ្លេស បាននិយាយថា៖ «រុស្ស៊ីអាចធ្វើកិច្ចការនេះបាន ដោយការដកកងកម្លាំងចេញ និងបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួន» ដោយបន្តថា «ទីក្រុងឡុងដ្រ៍ មានបំណងប្រាថ្នាដូចលោកប្រធានាធិបតី Trump ដែរ នោះគឺជាការនាំយកសង្រ្គាមដ៏ព្រៃផ្សៃនេះឱ្យដល់ទីបញ្ចប់»។

កាលពីថ្ងៃពុធ (១៩ វិច្ឆិកា) ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍បន្តពីសារព័ត៌មាន Axios ដោយសម្អាងដល់ក្រុមមន្រ្តីអាមេរិក និងរុស្ស៊ីថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើតផែនការថ្មីមួយដោយស្ងាត់ៗដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងការពិគ្រោះយោបល់ពិភាក្សាជាមួយរុស្ស៊ី។ បណ្តាញព័ត៌មាននេះរាយការណ៍ថា សំណើថ្មីនេះគឺជាផែនទីបង្ហាញផ្លូវ ២៨ចំណុច ដែលត្រូវបំផុសគំនិតដោយផែនការសន្តិភាពមជ្ឈិមបូព៌ារបស់លោក Trump សម្រាប់បទឈប់បាញ់ហ្កាហ្សា។

ប្រភពដែលដឹងរឿងនេះបានប្រាប់រ៉យទ័រថា អាមេរិក បានផ្តល់សញ្ញាប្រាប់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ថា ទីក្រុងគីវត្រូវតែទទួលយកក្របខណ្ឌដែលតាក់តែងឡើងដោយអាមេរិកមួយនេះ ដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី ដែលស្នើឱ្យទីក្រុងគីវ បោះបង់ទឹកដី និងអាវុធមួយចំនួន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm