អាល្លឺម៉ង់ នឹងមិនឈានដល់គោលដៅចំណាយលើវិស័យការពារជាតិ ៣,៥% នៃ GDP ក្នុងឆ្នាំ២០២៩ទេ

2025/11/20 07:20:22 pm        90

រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានលើកឡើងកាលពីថ្ងៃពុធ (១៩ វិច្ឆិកា) ថា អាល្លឺម៉ង់ នឹងមិនឈានដល់គោលដៅចំណាយលើវិស័យការពារជាតិរបស់ខ្លួនក្នុងអត្រា ៣,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងឆ្នាំ២០២៩ ខាងមុខនោះទេ។ 

ថ្លែងនៅទីក្រុង Munich លោក Pistorius បាននិយាយថា ការចំណាយលើវិស័យការពារជាតិរបស់អាល្លឺម៉ង់ នឹងមានត្រឹមតែ ៣,០៥% ប៉ុណ្ណោះនៃ GDP នៅក្នុងឆ្នាំនោះ។ នេះគឺតិចជាងអត្រា ៣,៥% ដែលលោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Lars Klingbeil បានសន្យាកាលពីដើមឆ្នាំ២០២៥។ 

គួររម្លឹកថា កិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងឡាអេ ក្នុងឆ្នាំនេះ បានព្រមព្រៀងគ្នាថា សម្ព័ន្ធយោធានឹងឈានដល់គោលដៅចំណាយថ្មីចំនួន ៥% នៃ GDP នៅឆ្នាំ២០៣៥ ។ គោលដៅនោះចែកចេញជាពីរគឺ អត្រា ៣,៥% នៅក្នុងថវិកាការពារជាតិ និងអត្រា ១,៥% ទៀតគឺនៅក្នុងការចំណាយទាក់ទងនឹងវិស័យការពារជាតិ។

កាលពីខែមិថុនា រដ្ឋាភិបាលអាល្លឺម៉ង់ បានអនុម័តសេចក្តីព្រាងថវិកាមួយ ដែលភ្ជាប់មកជាមួយនឹងការកើនឡើងយ៉ាងធំក្នុងការចំណាយលើវិស័យការពារជាតិ រួមជាមួយនឹងផែនការហិរញ្ញវត្ថុរហូតដល់ឆ្នាំ២០២៩ ក្នុងក្ដីសង្ឈឹមថា នឹងអាចបំពេញគោលដៅការពារជាតិរបស់ណាតូបាន។

ទិន្នន័យបង្ហាញថា ប៉ូឡូញគឺជាសមាជិកណាតូ ដែលចំណាយច្រើនជាងគេលើវិស័យការពារជាតិគិតជាចំណែកសេដ្ឋកិច្ចរបស់ខ្លួន ក្នុងអត្រាដល់ទៅ ៤,៤៨% តាមពីក្រោយដោយលីទុយអានី ក្នុងអត្រា ៤% និងឡាតវី មានចំនួន ៣,៧៣% ៕


អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        1
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm