អនុប្រធានទី១ អាជ្ញាធរមីន ថ្លែងអំណរគុណប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ បានប្តេជ្ញា​ចិត្ត​ឈរ​ជាមួយ​កម្ពុជាដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ តាមរយៈការអនុវត្តគម្រោងបោសសម្អាតមីន

2025/11/20 08:24:50 pm        172

បាត់ដំបង៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុ​ប្រធាន​ទី១ អាជ្ញាធរមីន ដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចុះ​ពិនិត្យ​ការ​អនុវត្ត​គម្រោង​បោស​សម្អាតមីន ស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែល​ទទួល​ការ​គាំទ្រ​ពី​គម្រោង​បោស​សម្អាតមីនដើម្បីដំណាក់កាលទី៤ រួមមាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រទេស​អូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងលុចសំបួ ជាម្ចាស់ជំនួយ។ ដំណើរទស្សនកិច្ចនេះ ក៏​មាន​ការចូលរួមផងដែរពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ផេង សិទ្ធី អភិបាល​រង​ខេត្ត​បាត់ដំបង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋជាអ្នកទទួលផល។

ក្នុង​ឱកាស​នោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បាន​ថ្លែង​អំណរគុណចំពោះការគាំទ្រប្រកបដោយសប្បុរសរបស់ កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ​(UNDP) ប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងលុចសំបួ ក្នុងចំណោម​ប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបានប្តេជ្ញាចិត្តឈរជាមួយកម្ពុជា និងបង្ហាញពីសាមគ្គីភាពជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ តាមរយៈការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញលើកទឹកចិត្តឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមគាំទ្រដល់ទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកម្ពុជាមួយគ្មានមីនឆ្នាំ២០៣០។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បន្តថា សកម្មភាពមីន មិនមែនត្រឹមតែជាការបោសសម្អាត និងកំទេចគ្រាប់មីនចោលប៉ុណ្ណោះទេ វាថែមទាំងជាការចូលរួមក្នុងការលើកកម្ពស់ជីវិភាពរស់នៅ កាត់បន្ថយគ្រោះថ្នាក់ និងស្តារឡើងវិញនូវសេចក្តីសថ្លៃថ្នូររបស់សហគមន៍។ 

សូមបញ្ជាក់ ៖ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល តាំងពីឆ្នាំ២០០៦ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានបោសសម្អាតផ្ទៃដីមានមីនចំនួន ៤១៨ គីឡូម៉ែត្រការ៉េ ស្មើនឹង ១៦% នៃផ្ទៃដីបោសសម្អាតសរុបប្រមាណជាង ៣ ៤០០ គីឡីម៉ែត្រការ៉េ ហើយប្រជាជន ១,៣ លាននាក់ ជាអ្នកទទួលផល។ ក្នុងនោះ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ២០២០-២០២៥ បានបោសសម្អាតផ្ទៃដីដែលមានមីនជាង ១៧៤ គីឡូម៉ែត្រការ៉េ (គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥) និងមានអ្នកទទួលផលជាង ៣៤១ ០០០ នាក់៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm       
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm       
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm