កម្ពស់ទឹកស្ទឹងពោធិ៍សាត់នៅបន្តហក់ឡើង ខណៈស្ទឹងទាំង៣​នៅផ្នែកខាង​លើ​បាន​ស្រក់​ចុះ​បណ្តើរ

2025/11/20 08:42:16 pm        429

ពោធិ៍សាត់ ៖ រហូតដល់ម៉ោង១រសៀល ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះ កម្ពស់​ទឹកជំនន់​ទឹក​ភ្លៀង​ស្ទឹង​ពោធិ៍សាត់ មិនទាន់មានសញ្ញាស្រកចុះនៅឡើយទេ ហើយកំពុងបន្ត​ហក់​ឡើង​បន្ថែម​ទៀត​ ខណៈស្ទឹងនៅផ្នែកខាងលើទាំង៣ មានស្ទឹងព្រៃខ្លុង ស្ទឹងអារ៉ៃ និងស្ទឹងធំ បានស្រក​ចុះ​ជា​បណ្តើរៗ មានទិសដៅហូរចាក់ទៅទន្លេសាប តាមរយៈស្ទឹងពោធិ៍សាត់ ដែលនាំឲ្យ​កម្ពស់​ទឹក​ស្ទឹង​ពោធិ៍សាត់នៅបន្តមានកម្ពស់ផុតកំរិតប្រកាសអាន្ន នេះបើតាមការបញ្ជាក់ឲ្យដឹងពី មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ ។ មន្ត្រីជំនាញដដែលនេះ បានបន្ថែមថា ឲ្យតែ​ស្ទឹង​ទាំង​៣​នៅ​ផ្នែកខាងលើបន្តស្រកចុះ ហើយមិនមានភ្លៀងធ្លាក់បន្ត នៅពេលល្ងាច​នេះ​កម្ពស់​ទឹក​ស្ទឹង​ពោធិ៍សាត់ អាចនឹងស្រក់ចុះជាបណ្តើរៗ។

ស្ថិតក្នុងស្ថានភាពដូចនេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាន​បន្ត​ដឹក​នាំក​ម្លាំង​ចម្រុះ​ជួយ​អន្តរាគមន៍ក្នុងការទបទឹកតាមដងស្ទឹងដែលទំនាបកុំឲ្យបន្តហូរលិចផ្ទះសម្បែងប្រជាជន ធ្វើ​ឲ្យ​ទីតាំងមួយចំនួនដែលបានរងការជនលិចបានស្រក់ចុះវិញជាបណ្តើរៗ និងជម្លៀស​ប្រជាពលរដ្ឋ​ដែល​ប្រឈមខ្លាំង ។

ជាមួយគ្នានោះ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបា​ល​ខេត្ត​ បានចេញសេចក្តីជូនដំណឹង ដោយសូមឲ្យប្រជាពលរដ្ឋក្នុង ខេត្តពោធិ៍សាត់ទាំងអស់ ជា​ពិសេស​បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់ មេត្តាបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ដោយ​ណែនាំកូន ចៅតូចៗ កុំឱ្យលេងទឹក និងត្រូវរៀបចំទុកដាក់សម្ភារៈ ឯកសារសំខាន់ៗឱ្យ បា​ន​ត្រឹមត្រូវ។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាព ត្រូវ​យក ចិត្តទុកដាក់ជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយរក​ទី​ទួល​សុវត្ថិភាព សម្រាប់ ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ ព្រមទាំង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រជា​ពលរដ្ឋ​យក​ចិត្តទុកដាក់លើ សុខភាពអនាម័យ ដើម្បីជៀសវាងពីជំងឺឆ្លងផ្សេងៗ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm