ស្លូវ៉ាគីកំពុងពិចារណាប្តឹង EU ជុំវិញផែនការបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី

2025/11/20 10:11:49 pm        80

លោកនាយករដ្ឋមន្ត្រី Robert Fico បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសស្លូវ៉ាគី កំពុងពិចារណាប្តឹងសហភាពអឺរ៉ុប (EU) ជុំវិញផែនការរបស់ខ្លួន ក្នុងការបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ចាប់ពីឆ្នាំ ២០២៨ ដោយសារសង្គ្រាមរបស់ប្រទេសនេះ នៅអ៊ុយក្រែន។

ស្លូវ៉ាគី និងហុងគ្រី បានរិះគន់យ៉ាងចាស់ដៃចំពោះផែនការរបស់នាយកប្រតិបត្តិ EU ក្នុងការបញ្ឈប់ថាមពលរបស់រុស្ស៊ីជាបណ្តើរៗ ដោយប្រទេសទាំងពីរ នៅតែពឹងផ្អែកយ៉ាងសំខាន់ទៅលើការផ្គត់ផ្គង់ឧស្ម័ន និងប្រេងពីទីក្រុងមូស្គូ ហើយមានការភ័យខ្លាចថា ជម្រើសដែលមានតម្លៃថ្លៃជាង នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេ។

លោក Fico ដែលមិនបានធ្វើតាមការណែនាំរបស់ប្រទេសភាគច្រើននៅអឺរ៉ុប ជុំវិញជំហរគាំទ្រទីក្រុងមូស្គូរបស់ខ្លួន បាននិយាយកាលពីថ្ងៃពុធថា លោកបានប្រគល់ភារកិច្ចឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក្រសួងការបរទេស និងយុត្តិធម៌របស់ខ្លួន វិភាគជម្រើសដើម្បីប្តឹង EU ជុំវិញការបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ដល់ប្រទេសស្លូវ៉ាគី។

លោក Fico បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា៖«នឹងមានឯកសារមួយ ដែលត្រូវបានពិភាក្សាដោយរដ្ឋាភិបាលនៅសប្តាហ៍ក្រោយ ដែលយើងនឹងពិចារណាពីលទ្ធភាពនៃការដាក់ពាក្យបណ្តឹង»សហភាពអឺរ៉ុបផែនការបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី»។ 

លោក Fico បានបន្ថែមថា ពុំអាចរារាំងផែនការនានាបានទេ ពោលគឺ«អ្វីៗនឹងអាស្រ័យច្រើនលើរបៀបដែលគណៈកម្មការអឺរ៉ុបអនុវត្តកាតព្វកិច្ចរបស់ខ្លួនចំពោះប្រទេសស្លូវ៉ាគី ដែលត្រូវបានព្រមព្រៀង និងចុះហត្ថលេខាផ្ទាល់ដោយប្រធានគណៈកម្មការអឺរ៉ុប» ដោយយោងទៅលើការធានាលើកង្វះខាត ឬការដំឡើងតម្លៃឧស្ម័នដែលអាចកើតមាន ដែលនាយកប្រតិបត្តិសហភាពអឺរ៉ុបបានផ្តល់ឲ្យកាលពីដើមឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm