មេធាវីរបស់ខ្លួន លោក Nicola Canestrini បានប្រាប់អ្នកយកព័ត៌មានថា តុលាការរបស់ប្រទេសអ៊ីតាលី ដែលជាតុលាការកំពូលរបស់ប្រទេសនេះ បានបដិសេធបណ្តឹងឧទ្ធរណ៍ និងបានបញ្ជាក់ពីការបញ្ជូនជនសង្ស័យអ៊ុយក្រែនម្នាក់ ក្នុងការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ទៅកាន់ប្រទេសអាល្លឺម៉ង់។

នេះគឺជាការសវនាការប្តឹងឧទ្ធរណ៍លើកទី២ ។ លើកទី១ បណ្តឹងឧទ្ធរណ៍ត្រូវបានអនុម័ត ហើយសំណុំរឿងនេះ ត្រូវបានបញ្ជូនទៅការកាត់ក្តីឡើងវិញ។ ការកាត់ក្តីឡើងវិញនោះពីមុន បានបញ្ចប់ដោយការសម្រេចចិត្តធ្វើបត្យាប័នលោក Sergey Kuznetsov។ យោងតាមលោក Canestrini លោក Kuznetsov ឥឡូវនេះ ត្រូវតែធ្វើបត្យាប័ន ក្នុងរយៈពេល ១០ថ្ងៃ។

ពលរដ្ឋអ៊ុយក្រែនរូបនេះ ត្រូវបានចោទប្រកាន់នៅប្រទេសអាល្លឺម៉ង់ពីបទបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 ក្នុងឆ្នាំ ២០២២។ លោក Kuznetsov ត្រូវបានចាប់ខ្លួននៅប្រទេសអ៊ីតាលីកាលពីខែសីហា តាមដីកាចាប់ខ្លួនរបស់អឺរ៉ុប ដែលចេញដោយអាជ្ញាធរអាល្លឺម៉ង់៕