ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រាប់សន្និសីទ AI Journeyថា ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខទីក្រុងមូស្គូ នឹងសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរចំនួន ៣៨ ដែលទិន្នផលសរុបរបស់វា នឹងស្មើនឹងសមត្ថភាពផលិតថាមពលបរមាណូបច្ចុប្បន្នរបស់ប្រទេសនេះ។

លោក ពូទីន បានថ្លែងថា៖«ចំពោះផែនការអនាគតរបស់យើង យើងមានគម្រោងសាងសង់សាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរចំនួន ៣៨ ក្នុងរយៈពេលតិចជាងពីរទសវត្សរ៍ ជាចម្បងនៅតំបន់ Urals ស៊ីបេរី និងចុងបូព៌ា»។
មេដឹកនាំរុស្ស៊ីរូបនេះ បានបន្ថែមថា៖«ទិន្នផលរួមបញ្ចូលគ្នារបស់ពួកវា នឹងស្មើនឹងសមត្ថភាពផលិតថាមពលបរមាណូបច្ចុប្បន្នរបស់យើង»៕
