រឿងអាស្រូវពុករលួយនៅអ៊ុយក្រែន ជំរុញលោក ZELENSKYY ឲ្យបង្ហាញការទទួលខុសត្រូវកាន់តែធំឡើង

2025/11/20 10:40:00 pm        179

សម្ពាធកំពុងកើនឡើងលើប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី ឲ្យចាត់វិធានការកាន់តែខ្លាំងក្លា ដើម្បីបង្ហាញការទទួលខុសត្រូវចំពោះមុខរឿងអាស្រូវពុករលួយ ដែលជាការគំរាមកំហែងដ៏ធំបំផុតដល់រដ្ឋាភិបាលរបស់លោក ចាប់តាំងពីការឈ្លានពានពេញបន្ទុករបស់រុស្ស៊ី។

កាលពីសប្តាហ៍មុន លោក ហ្សេឡិនស្គី បានបណ្តេញមន្ត្រីជាន់ខ្ពស់ពីររូប និងដាក់ទណ្ឌកម្មលើសហការីជិតស្និទ្ធ បន្ទាប់ពីអ្នកស៊ើបអង្កេតរបស់រដ្ឋាភិបាល បានបង្ហាញថា ទឹកប្រាក់ចំនួន ១០០ លានដុល្លារ ត្រូវបានកិបកេងពីវិស័យថាមពលរបស់ប្រទេសនេះ តាមរយៈប្រាក់សំណូកដែលបង់ដោយអ្នកម៉ៅការ។

ប៉ុន្តែបញ្ហានេះមិនបានធ្វើឲ្យស្ថានភាពនយោបាយដ៏តានតឹង ស្ងប់ស្ងាត់នោះទេ។ បន្ទាប់ពីសង្គ្រាមជាងបីឆ្នាំ ដែលប្រជាជនអ៊ុយក្រែនប្រឈមនឹងការដាច់ចរន្តអគ្គិសនីជាប្រចាំ ដោយសារការវាយប្រហារដ៏ខ្លាំងក្លារបស់រុស្ស៊ី អំពើពុករលួយក្នុងវិស័យថាមពល ពិតជាសាធារណជនមិនអាចទទួលយកបានទេ។ ការអំពាវនាវ កំពុងកើនឡើងសម្រាប់លោក ហ្សេឡិនស្គី ឲ្យដកចេញពីតំណែងនូវនាយសេនាធិការដែលបម្រើដ៏យូររបស់ខ្លួន គឺ លោក Andrii Yermak ដែលមនុស្សជាច្រើនចាត់ទុកថា ជាអនុប្រធានាធិបតីពិតប្រាកដរបស់អ៊ុយក្រែន។

ទាំងលោក ហ្សេឡិនស្គី និងលោក Yermak មិនត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តខុសណាមួយ ដោយអ្នកដែលដឹកនាំការស៊ើបអង្កេតលើអំពើពុករលួយនោះទេ។ យ៉ាងណាក៏ដោយ គូប្រជែងនយោបាយរបស់លោក ហ្សេឡិនស្គី ក៏ដូចជាសម្ព័ន្ធមិត្តដែលមានការព្រួយបារម្ភថា រឿងអាស្រូវនេះ អាចធ្វើឲ្យក្រុមចម្រុះដែលគ្រប់គ្រងសភារបស់ពួកគេចុះខ្សោយ បាននិយាយថា មេដឹកនាំជាន់ខ្ពស់ជាច្រើនទៀត ត្រូវទទួលខុសត្រូវ ដើម្បីស្តារទំនុកចិត្តរបស់សាធារណជនឡើងវិញ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm