វេជ្ជបណ្ឌិតទុយនីស៊ី រាប់ពាន់នាក់ចេញធ្វើកូដកម្ម ដោយព្រមានថា ប្រព័ន្ធសុខាភិបាលជិតដួលរលំហើយ

2025/11/20 03:47:17 pm        69

វេជ្ជបណ្ឌិតហាត់ការរាប់ពាន់នាក់ បានសម្រុកធ្វើកូដកម្មនៅទូទាំងប្រទេសទុយនេស៊ី កាលពីថ្ងៃពុធ (១៩ វិច្ឆិកា) ដើម្បីទាមទារប្រាក់ឈ្នួលខ្ពស់ជាងមុន និងបានព្រមានអំពីការដួលរលំជិតកើតមានឡើងដល់ប្រព័ន្ធសុខាភិបាល ជាផ្នែកនៃរលកចលាចលក្នុងសង្គមដ៏ទូលំទូលាយ ដែលរួមរឹតប្រទេសនេះ។

រលកតវ៉ាផ្នែកបរិស្ថាន និងប្រឆាំងរដ្ឋាភិបាលទុយនីស៊ី ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ និងការរំខានសេវាសាធារណៈ បានបង្កជាបញ្ហាប្រឈមដ៏ធំបំផុតដល់លោកប្រធានាធិបតី Kais Saied ចាប់តាំងពីឡើងកាន់កាប់អំណាចនៅឆ្នាំ២០២១មក។

ហ្វូងបាតុករដែលកំពុងតវ៉ានៅរដ្ឋធានីប្រទេសនេះបាននិយាយថា "ពួកគេនឿយហត់ណាស់ប៉ុន្តែទទួលបានប្រាក់ខែតិច ហើយកំពុងធ្វើការនៅក្នុងប្រព័ន្ធដែលជិតខូចទៅហើយ"។ អ្នកតវ៉ាព្រមានថា "ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរទេ នោះគ្រូពេទ្យកាន់តែច្រើននឹងលាឈប់ ហើយវិបត្តិនឹងកាន់តែជ្រៅទៅៗ"។

ក្រុមបាតុករពាក់អាវពេទ្យពណ៌ស កាន់ស្លាកដែលសរសេរថា "សេចក្តីថ្លៃថ្នូរសម្រាប់វេជ្ជបណ្ឌិត" និង "សង្គ្រោះមន្ទីរពេទ្យរបស់យើង" ក្នុងពេលប្រមូលផ្តុំនៅជិតសភាទុយនីស៊ី។ ក្រៅពីប្រាក់ឈ្នួលទាប ក្រុមតវ៉ាបានត្អូញត្អែរពីឧបករណ៍ហួសសម័យ និងកង្វះសម្ភារៈពេទ្យសំខាន់ៗ ដែលពួកគេនិយាយថា ជាកត្តារុញច្រានឱ្យអ្នកជំនាញសុខភាព ចាកចេញទៅធ្វើការនៅអឺរ៉ុប និងតំបន់ឈូងសមុទ្រ៕

អត្ថបទដែលទាក់ទង

ពលរដ្ឋស៊ូដង់រត់ភៀលខ្លួនចេញពីទីក្រុង al-Fashir ធ្វើដំណើរមកដល់ជំរំភៀសខ្លួន al-Dabba
2025/11/20 08:44:01 pm        1
ជនប៉ាឡេស្ទីនធ្វើពិធីលាគ្នាចុងក្រោយជាមួយអ្នកដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា
2025/11/20 08:43:36 pm        1
ប្រធានាធិបតីនីហ្សេរីយ៉ា ពន្យាពេលដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោយសិស្សសាលា ២៤នាក់ ត្រូវបានចាប់ពង្រាត់
2025/11/20 08:18:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះផ្សព្វផ្សាយដល់អាជ្ញាធរ ២ស្រុក នៅខេត្តកំពង់ស្ពឺ

2025/11/20 10:06:28 pm
​ព្រឹត្តិការណ៍ប្រកួតវាយកូនគោលពានរង្វាន់ (Vattanac Legends Championship) គឺជាព្រឹត្តិការណ៍លំដាប់អន្តរជាតិ និងជាលើកដំបូងក្នុងប្រទេសកម្ពុជា កំពុងចាប់ផ្តើមហើយ
2025/11/20 09:30:02 pm
​ពលរដ្ឋស៊ូដង់រត់ភៀលខ្លួនចេញពីទីក្រុង al-Fashir ធ្វើដំណើរមកដល់ជំរំភៀសខ្លួន al-Dabba
2025/11/20 08:44:01 pm
​ជនប៉ាឡេស្ទីនធ្វើពិធីលាគ្នាចុងក្រោយជាមួយអ្នកដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា
2025/11/20 08:43:36 pm
​ប្រធានាធិបតីនីហ្សេរីយ៉ា ពន្យាពេលដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោយសិស្សសាលា ២៤នាក់ ត្រូវបានចាប់ពង្រាត់
2025/11/20 08:18:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/19 10:53:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/20 02:59:30 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/17 10:55:27 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am