ប្រមុខ UN ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនាពេលយប់របស់រុស្ស៊ី លើតំបន់នានា នៅអ៊ុយក្រែន

2025/11/20 11:18:08 pm        58

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ (ទី១៩ ខែវិច្ឆិកា) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយមីស៊ីល និងយានដ្រូនចុងក្រោយបង្អស់របស់រុស្ស៊ី ទៅលើអ៊ុយក្រែន ដែលទីក្រុងគីវ បានឲ្យដឹងថា បានសម្លាប់មនុស្សយ៉ាងតិច ២៥នាក់ ហើយជាច្រើននាក់ទៀតបានរងរបួស។

អ្នកនាំពាក្យរបស់លោក Guterres គឺលោក Stephane Dujarric បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាថា លោកអគ្គលេខាធិការថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយមីស៊ីល និងយានដ្រូននាពេលយប់ចុងក្រោយបង្អស់ ពីសំណាក់សហព័ន្ធរុស្ស៊ីលើតំបន់ជាច្រើនរបស់អ៊ុយក្រែន ដែលតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥នាក់ ក្នុងនោះមានរួមទាំងកុមារផងដែរ ហើយរាប់សិបនាក់ផ្សេងទៀតរងរបួស នៅក្នុងតំបន់លំនៅឋានចំនួន ២»។

ដោយសង្កត់ធ្ងន់ថា «ការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ» នោះ លោក Dujarric បាននិយាយថា ការវាយប្រហារបែបនេះ គឺ «មិនអាចទទួលយកបានឡើយ មិនថា នៅកន្លែងណានោះទេ ហើយសកម្មភាពទាំងនោះត្រូវតែបញ្ឈប់ជាបន្ទាន់»។

ដោយពណ៌នាការវាយប្រហារនាពេលយប់នោះថា ជា «ការវាយប្រហារមួយក្នុងចំណោមការវាយប្រហារដ៏អាក្រក់បំផុត លើជនស៊ីវិលបំផុត« ចាប់តាំងពីដើមដំបូងនៃសង្រ្គាម កាលពីជិត ៤ឆ្នាំមុន លោក Dujarric បានប្រាប់ថា នេះគូសបញ្ជាក់អំពីតម្រូវការឲ្យមានបទឈប់បាញ់។

គួរបញ្ជាក់ថា អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៥នាក់ រួមមានទាំងកុមារ ៣នាក់ផងដែរ បានបាត់បង់ជីវិត ហើយ ៧៣នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីបានត្រូវចំអគារលំនៅឋាន ក្នុងទីក្រុង Ternopil នៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃពុធ ដោយធ្វើឲ្យវាក្លាយជាការវាយប្រហារបណ្ដាលឲ្យមានស្លាប់ច្រើនបំផុតលើកដំបូង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm