NGO៖ អាវុធជាតិផ្ទុះបានសម្លាប់កុមារភាគច្រើន ក្នុងឆ្នាំ២០២៤ ខណៈហ្កាហ្សាមានចំនួនអ្នកស្លាប់ខ្ពស់បំផុត

2025/11/20 11:33:40 pm        73

នៅក្នុងរបាយការណ៍មួយដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែវិច្ឆិកា) នេះ អង្គការ Save the Children (សង្គ្រោះកុមារ) បានឲ្យដឹងថា អាវុធជាតិផ្ទុះបានសម្លាប់ ឬធ្វើឲ្យកុមាររងរបួស ក្នុងកម្រិតខ្ពស់បំផុត កាលពីឆ្នាំមុន ខណៈដែលសង្រ្គាមកាន់តែរាលដាលខ្លាំងឡើងៗទៅកាន់ទីក្រុងនានា។

ដោយបានដកស្រង់តួលេខរបស់អង្គការសហប្រជាជាតិ (UN) អង្គការសប្បុរសធម៌ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមួយនេះ បានបញ្ជាក់ថា កុមារជិត ១២.០០០នាក់ ត្រូវបានសម្លាប់ ឬរងរបួស ក្នុងជម្លោះកាលពីឆ្នាំមុន នៅទូទាំងពិភពលោក។ នេះគឺជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីកំណត់ត្រានេះ ត្រូវបានចាប់ផ្តើមកត់ក្នុងឆ្នាំ២០០៦ ហើយបានកើនឡើង ៤២ភាគរយ ខ្ពស់ជាងចំនួនសរុបក្នុងឆ្នាំ២០២០។

កាលពីមុន កុមារ នៅតំបន់សង្រ្គាម ទំនងជាស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ជំងឺ ឬប្រព័ន្ធសុខភាពដួលរលំ។ ប៉ុន្តែអង្គការ Save the Children បានលើកឡើងថា នៅពេលដែលជម្លោះ ដូចជានៅតំបន់ហ្កាហ្សា ប្រទេសស៊ូដង់ និងអ៊ុយក្រែន កើតឡើងកាន់តែច្រើនឡើងៗនៅក្នុងតំបន់ទីក្រុង ក្មេងៗកំពុងត្រូវរងគ្រោះ ខណៈដែលគ្រាប់បែក និងយានដ្រូនវាយប្រហារមន្ទីរពេទ្យ សាលារៀន និងតំបន់លំនៅឋាន។

យោងតាមរបាយការណ៍នេះ បានឲ្យដឹងថា ជាង ៧០ភាគរយនៃកុមាររងគ្រោះបាត់បង់ជីវិត នៅក្នុងតំបន់មានសង្រ្គាម ក្នុងឆ្នាំ២០២៤ គឺបណ្តាលមកពីអាវុធជាតិផ្ទុះ ដូចជាមីស៊ីល និងគ្រាប់បែកដៃ ដោយកើនឡើងពីកម្រិតជាមធ្យមប្រហែល ៥៩ភាគរយ ក្នុងរយៈពេលពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។

ជម្លោះដែលបានអះអាងថា មានអ្នកស្លាប់ និងរបួសច្រើនជាងគេ ក្នុងចំណោមកុមារ នៅឆ្នាំ២០២៤ គឺនៅក្នុងដែនដីប៉ាឡេស្ទីន គឺតំបន់ហ្កាហ្សា និងតំបន់ West Bank ប្រទេសស៊ូដង់ សហភាពមីយ៉ាន់ម៉ា អ៊ុយក្រែន និងស៊ីរី។ របាយការណ៍បានសង្កត់ធ្ងន់ថា ជម្លោះបណ្ដាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសកុមារ គឺនៅតំបន់ហ្កាហ្សា ជាកន្លែងដែលអ៊ីស្រាអែលបានសម្លាប់កុមារយ៉ាងហោចណាស់ ២០.០០០នាក់ ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមសង្រ្គាមនៅលើដែនដីនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        210
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        196
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm