សភាអ៊ុយក្រែនអនុម័តបណ្ដេញរដ្ឋមន្ត្រីយុត្តិធម៌ និងថាមពល ចំពេលមានការស៊ើបអង្កេត អំពីអំពើពុករលួយ

2025/11/20 11:58:26 pm        58

សភាអ៊ុយក្រែន កាលពីថ្ងៃពុធ (ទី១៩ ខែវិច្ឆកា) បានបោះឆ្នោតបណ្តេញរដ្ឋមន្ត្រីយុត្តិធម៌ លោក Herman Halushchenko និងរដ្ឋមន្ត្រីថាមពល លោកស្រី Svitlana Hrynchuk ស្របពេលមានការស៊ើបអង្កេតដែលកំពុងបន្តមាន អំពីអំពើពុករលួយ នៅក្នុងវិស័យថាមពលរបស់ប្រទេស។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ukrinform បានរាយការណ៍ថា សមាជិកសភាសរុបចំនួន ៣២៣នាក់ បានគាំទ្រដល់ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Halushchenko ខណៈដែលការបណ្តេញលោកស្រី Hrynchuk ត្រូវបានគាំទ្រដោយសំឡេង ៣១៥។

បើយោងតាមសេចក្ដីរាយការណ៍នោះ បានឲ្យដឹងថា លោក Halushchenko លោកស្រី Hrynchuk និងលោកស្រីនាយករដ្ឋមន្ត្រី Yulia Svyrydenko មិនបានចូលរួមសម័យប្រជុំនេះទេ ដោយធ្វើឲ្យតំណាងរាស្ត្រទាំងនោះខឹងសម្បា ដែលបានរំពឹងថា ពួកគេនឹងរាយការណ៍ទៅសភា ខណៈដែលប្រធានសភា លោក Ruslan Stefanchuk បាននិយាយថា ឥស្សរជនទាំងនោះត្រូវបានជូនដំណឹង អំពីសម័យប្រជុំនេះ។

ញត្តិនេះត្រូវបានលើកមកដោយឧបនាយករដ្ឋមន្ត្រី លោក Taras Kachka ដែលបាននិយាយថា សំណើនេះត្រូវបានផ្សារភ្ជាប់ទៅនឹង «ការតវ៉ាជាសាធារណៈ ជុំវិញការស៊ើបអង្កេតដែលកំពុងបន្តមាន»។ លោក Stefanchuk បានចុះហត្ថលេខាលើការបណ្តេញចេញពីតួនាទីនេះភ្លាមៗ បន្ទាប់ពីបញ្ចប់ដំណើរការបោះឆ្នោត។

ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ កំពុងស៊ើបអង្កេតការទទួលប្រាក់ដោយខុសច្បាប់ ១០០លានដុល្លារ និងគម្រោងសម្អាតប្រាក់កខ្វក់ដែលពាក់ព័ន្ធនឹងមន្ត្រីថាមពលជាន់ខ្ពស់។ ស្ថាប័នទាំងនោះបានចោទប្រកាន់ពាណិជ្ជករ លោក Timur Mindich ថា ជាអ្នកនៅពីក្រោយរឿងអាស្រូវនេះ។ លោកប្រធានាធិបតី Volodymyr Zelenskyy បានអំពាវនាវឲ្យមានការសុំលាលែងពីតំណែង សម្រាប់លោក Halushchenko ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីថាមពល និងលោកស្រី Hrynchuk ដែលបានចុះចេញពីតំណែងផងដែរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm