ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅក្នុងពិធីដំឡើងនាវារ៉េអាក់ទ័រសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ El Dabaa ដែលលោកបានចូលរួមពីចម្ងាយថា រុស្ស៊ីនឹងបន្តគាំទ្រដៃគូអេហ្ស៊ីបរបស់ខ្លួនពេញមួយវដ្តជីវិតនៃគម្រោងនុយក្លេអ៊ែរ រួមទាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈរ៉េអាក់ទ័ររយៈពេលវែង និងការថែទាំរោងចក្រថាមពលនុយក្លេអ៊ែរ។

លោកបាននិយាយថា៖«រុស្ស៊ីនឹងបន្តគាំទ្រដៃគូអេហ្ស៊ីបរបស់ខ្លួនពេញមួយវដ្តជីវិតនៃគម្រោងនុយក្លេអ៊ែរ។ ការជួយនេះ អនុវត្តចំពោះការផ្គត់ផ្គង់ប្រេងឥន្ធនៈរ៉េអាក់ទ័ររយៈពេលវែង ការថែទាំរោងចក្រថាមពលនុយក្លេអ៊ែរ និងការគ្រប់គ្រងសម្ភារៈនុយក្លេអ៊ែរដែលបានប្រើប្រាស់រួច។
លោក ពូទីន បានបន្ថែមថា ក្រុមហ៊ុន Rosatom បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចែករំលែកបច្ចេកវិទ្យាពិសេសរបស់ខ្លួន ជាមួយអេហ្ស៊ីប និងប្រទេសដទៃទៀត រួមទាំងការផ្គុំរ៉េអាក់ទ័រម៉ូឌុលតូចៗ និងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិភាព ក្នុងវិស័យវេជ្ជសាស្ត្រ និងកសិកម្ម៕
