អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់សារព៏ត៌មានTASS ក្នុងបទសម្ភាសន៍មួយថា ការសម្រេចចិត្តកាលពីថ្ងៃពុធរបស់ប្រទេសប៉ូឡូញ ក្នុងការបិទស្ថានកុងស៊ុលរុស្ស៊ី បង្ហាញថា អ្នកណា គឺជាអ្នកឈ្លានពានពិតប្រាកដ។

យោងតាមលោកស្រី រុស្ស៊ីមានតម្រុយមួយកាលពីប៉ុន្មានឆ្នាំមុន ដោយបានបញ្ជាក់ថា ទីក្រុងវ៉ាសូវី និងសម្ព័ន្ធមិត្តណាតូមួយចំនួនរបស់ខ្លួន បានជ្រើសរើសប្រើប្រាស់ការឈ្លានពានយ៉ាងពិតប្រាកដ ខណៈដែលពួកគេមួយចំនួន បានផ្គត់ផ្គង់អាវុធដល់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី និងប្រើប្រាស់ប្រទេសនេះ ជាឧបករណ៍ប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ឬបានប្រើវិធីសាស្រ្តខុសច្បាប់ ក្នុងន័យនយោបាយ និងសេដ្ឋកិច្ចដើម្បីបង្កការបរាជ័យជាយុទ្ធសាស្ត្រលើរុស្ស៊ី។
អ្នកការទូតរុស្ស៊ីរូប បាននិយាយថា៖«ដោយសារខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាប្រទេសនេះ [ប៉ូឡូញ] បានធ្វើរឿងទាំងអស់នេះ ខ្ញុំគិតថា ពួកគេកំពុងបង្ហាញដោយបើកចំហថា អ្នកណាគឺជាអ្នកឈ្លានពានពិតប្រាកដ»។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានប្រកាសថា ស្ថានកុងស៊ុលរុស្ស៊ីចុងក្រោយដែលកំពុងប្រតិបត្តិការនៅក្នុងទីក្រុង Gdansk នឹងត្រូវបិទ៕
