អ្នកការទូតជាន់ខ្ពស់របស់ EU៖ ផែនការសន្តិភាពអ៊ុយក្រែនណាមួយ ត្រូវមានការគាំទ្រពីទីក្រុងគីវ និងអឺរ៉ុប

2025/11/21 12:21:31 am        80

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែវិច្ឆិកា) នេះ បានលើកឡើងថា ទីក្រុងគីវ និងអឺរ៉ុប ចាំបាច់ត្រូវចូលរួមនៅក្នុងផែនការសន្តិភាពណាមួយ នៅប្រទេសអ៊ុយក្រែន ខណៈដែលសហរដ្ឋអាមេរិកជំរុញឲ្យសំណើថ្មីដែលហាក់ដូចជាបញ្ជាក់ជាថ្មីនូវការទាមទាររបស់រុស្ស៊ី។

មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោកស្រី Kallas បានប្រាប់អ្នកសារព័ត៌មានថា៖ «សម្រាប់ផែនការណាមួយ ដែលអាចដំណើរការទៅបាន វាត្រូវតែមានអ៊ុយក្រែន និងអឺរ៉ុបនៅក្នុងនោះដែរ»។

លោកស្រីបានបញ្ជាក់បន្ថែមថា៖ «យើងត្រូវតែដឹងឲ្យបានច្បាស់ថា នៅក្នុងសង្រ្គាមនេះ មានអ្នកឈ្លានពានម្នាក់ និងជនរងគ្រោះម្នាក់។ ដូច្នេះ យើងមិនបានឮ អំពីការធ្វើសម្បទានណាមួយពីភាគីរុស្ស៊ីនោះឡើយ»។

គួរបញ្ជាក់ថា ប្រភពដែលដឹងពីសំណើរបស់អាមេរិក បានប្រាប់សារព័ត៌មានមួយកាលពីថ្ងៃពុធថា ផែនការនោះនឹងឃើញទីក្រុងគីវព្រមប្រគល់ដែនដីទៅឲ្យទីក្រុងមូស្គូ និងការកាត់កងទ័ពជាងពាក់កណ្តាល។ ចំណែកសារព័ត៌មាន Axios របស់អាមេរិក បានរាយការណ៍នៅមុននេះថា ទីក្រុងមូស្គូ និងវ៉ាស៊ីនតោន បាននិងកំពុងធ្វើការលើផែនការសម្ងាត់ ដើម្បីបញ្ចប់សង្រ្គាមដែលមានរយៈពេលជិត ៤ឆ្នាំនេះ។

យ៉ាងណាក្ដី លោកស្រី Kallas បាននិយាយថា តាមដែលលោកស្រីបានដឹង មិនមានការចូលរួមពាក់ព័ន្ធពីអ៊ុយក្រែន ឬពីអ្នកគាំទ្រអឺរ៉ុបឡើយ។ លោកស្រីបានសង្កត់ធ្ងន់ថា៖ «យើងស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយអត្ថន័យ ដើម្បីបញ្ចប់សង្រ្គាមនេះ ប៉ុន្តែដូចដែលយើងបាននិយាយពីមុនមកហើយថា វាត្រូវតែមានភាពយុត្តិធម៌ និងយូរអង្វែង»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm