ប្រជាពលរដ្ឋគុយបា នាំគ្នាធ្វើដំណើរលើដងផ្លូវក្នុងសភាពងងឹតនៅទីក្រុងឡាហាវ៉ាន់ ស្របពេលដែលការដាច់ចរន្តអគ្គិសនី បានវាយប្រហាររដ្ឋធានីមួយនេះ ។
ការកាត់ផ្តាច់អគ្គិសនីតាមការកំណត់ និងគ្មានផែនការ នឹងចំណាយពេលជាង ៩ម៉ោង ក្នុង ១ថ្ងៃ ហើយខេត្តជាយក្រុង មើលឃើញការដាច់ចរន្តអគ្គិសនីរយៈពេល ២-៤ម៉ោង ក្នុង ១ថ្ងៃ ។
លោក Damilis Torriente គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងឡាហាវ៉ាន់និយាយថា ស្ថានភាពកាន់តែអាក្រក់ទៅ ។
លោកថា លោកគិតថា ការដាច់ចរន្តអគ្គិសនីបច្ចុប្បន្ន ពុំល្អប្រសើរទាល់តែសោះ តែផ្ទុយទៅវិញ វាកាន់តែអាក្រក់ខ្លាំង លោកពុំបានដឹងថាមកពីមូលហេតុអ្វីនោះទេ ពីព្រោះថា វាកាន់តែអាក្រក់ទៅ ។ មាននូវការដាច់ចរន្តអគ្គិសនីជារៀងរាល់ថ្ងៃ ។
លោកបន្តថា លោករស់នៅជាមួយចរន្តអគ្គិសនី លោកគ្មានហ្គាសនោះទេ លោកមានកូនអាយុទើប ១ខួបកន្លះ វាពិតជាពិបាកខ្លាំងណាស់សម្រាប់រូបលោក ។ ប៉ុន្តែតើពួកយើងអាចធ្វើអ្វីកើតបាននោះ ?
រដ្ឋាភិបាលគុយបា បានដាក់ការស្តីបន្ទោសការដាច់ចរន្តអគ្គិសនីនេះលើហេដ្ឋារចនាសម្ព័ន្ធទ្រុឌទ្រោម ការខូចខាតបណ្តាលមកពីព្យុះកំណាច Melissa និងកង្វះខាតប្រេងឥន្ធនៈ ខណៈវេណេស៊ុយអេឡា និងម៉ិកស៊ិកកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ។
សហជីពអគ្គិសនីគុយបា និយាយថា ការផលិតថាមពលជិត ៩០០មេហ្គាវ៉ាត់ ដែលស្មើនឹង ១ភាគ ៣នៃតម្រូវការប្រចំាថ្ងៃ ត្រូវបានបិទកាលពីថ្ងៃពុធ ដោយសារកង្វះខាតប្រេងឥន្ធនៈ ៕