រដ្ឋមន្រ្តីការបរទេស EUនិយាយថា រាល់ផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនត្រូវតែរួមបញ្ចូលទីក្រុងគីវ និងអឺរ៉ុប

2025/11/21 02:43:03 am        49

ក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប(EU)និយាយនៅថ្ងៃព្រហស្បតិ៍នេះថា រាល់ផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ត្រូវតែរួមបញ្ចូលទីក្រុងគីវ និងអឺរ៉ុប ក្រោយសហរដ្ឋអាមេរិកដាក់ចេញនូវក្របខណ្ឌមួយដែលនឹងធ្វើឲ្យអ៊ុយក្រែន បោះបង់ទឹកដី និងអាវុធមួយចំនួនរបស់ខ្លួន ព្រមទាំងកាត់បន្ថយទំហំកងទ័ពរបស់ពួកគេផងដែរ ។

ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានគេដឹងថា បានអនុម័តដោយស្ងាត់នូវផែនការសន្តិភាព ពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី និងអ៊ុយក្រែន ជាអ្វីដែលអាចជាការទម្លាយភាពទាល់ច្រក ដើម្បីនាំឲ្យការប្រយុទ្ធគ្នា រវាងប្រទេសទាំង២ ឈានដល់ទីបញ្ចប់នៅទីបំផុត ។

បើយោងតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ NBC News បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ លោក Trump បានអនុម័តផែនការ ២៨ចំណុច ដែលត្រូវបានរៀបចំឡើង ដើម្បីនាំឲ្យមានសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន ។

សេចក្ដីរាយការណ៍នេះបានឲ្យដឹងទៀតថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក Trump បាន «បង្កើតផែនការនេះយ៉ាងស្ងាត់ៗ» ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជាការពិគ្រោះយោបល់ជាមួយបេសកជនរុស្ស៊ី លោក Kirill Dmitriev និងមន្ត្រីអ៊ុយក្រែន។ ផែនការនេះត្រូវបានរាយការណ៍ដំបូងគេដោយសារព័ត៌មាន Axios ដែលបានឲ្យដឹងថា សំណើរបស់សហរដ្ឋអាមេរិកនេះ ត្រូវបានបំផុសគំនិតដោយផែនការសន្តិភាពតំបន់ហ្កាហ្សាចំនួន ២០ចំណុចរបស់លោក Trump ។

ផែនការបែបនេះ នឹងតំណាងឲ្យដំណើរថយក្រោយដ៏សំខាន់មួយសម្រាប់ទីក្រុងគីវ ស្របពេលដែលពួកគេប្រឈមនឹងការបាត់បងទឹកដីបន្ថែមទៀតពីការដណ្តើមរបស់រុស្ស៊ី នៅតំបន់ភាគខាងកើត ហើយនិងខណៈពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy កំពុងដោះស្រាយរឿងអាស្រូវពុករលួយដែលមើលឃើញសភាបណ្តេញរដ្ឋមន្រ្តីថាមពល និងយុត្តិធម៌ចេញពីតំណែងកាលពីថ្ងៃពុធ ។

សេតវិមានបដិសេធន៍ពុំបានធ្វើសេចក្តីអត្ថាធិប្បាយណាមួយលើបញ្ហាមួយនេះឡើយ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm