នៅតំបន់ភាគខាងត្បូង Patagonia ប្រទេសឈីលី ឧទ្ធម្ភាគចក្របានហោះឡើងដឹកសាកសពភ្ញៀវទេសចរ ៥នាក់ ដែលត្រូវបានសម្លាប់នៅក្នុងព្យុះព្រិលនៅឧទ្យានជាតិ Torres del Paine ។
ជនរងគ្រោះទាំងនេះ បានបាត់ខ្លួននៅជិតជំរំ Los Perros នៃឧទ្យានជាតិ Torres del Paine ពេលដែលព្យុះព្រិលដ៏ខ្លាំងក្លាមួយនាំមកជាមួយខ្យល់បក់ខ្លាំងប្រហែលព្យុះកំណាចកម្រិតទី ៣ ។
លោក Juan Carlos Andrades គឺជាប្រធានសេវាកម្មឆ្លើយតប និងបង្ការគ្រោះមហន្តរាយជាតិក្នុងតំបន់និយាយថា ស្ថានភាពជួយសង្រ្គោះពិតជាពិបាកខ្លាំងណាស់ ធ្វើឲ្យក្រុមការងាររបស់ពួកយើងស្ថិតក្នុងគ្រោះថ្នាក់ ។
សាកសពរបស់ភ្ញៀវទេសចរទាំងអស់នេះ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រៅកាន់មន្ទីរពេទ្យ Legal Medical Service ស្ថិតក្នុងទីក្រុង Puerto Natales សម្រាប់ការកំណត់អត្តសញ្ញាណ ។
ក្រុមជួយសង្រ្គោះ បានជម្លៀសភ្ញៀវទេសចរជាប់ខ្លួនផងដែរ ស្របពេលដែលស្ថានភាពនៅតែបន្តគ្រោះថ្នាក់ ។
សូមបញ្ជាក់ថា ឧទ្យានជាតិ Torres del Paine ស្ថិតនៅលើផ្ទៃដីទំហំជាង ១.៨០០គ.មក្រឡា បានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ ដោយសារនៅទីនេះ សម្បូរកន្លែងទាក់ទាញជាច្រើន ពិសេសនៅតាមកំពូលភ្នំ និងតំបន់ព្រៃឈើអនុតំបន់ប៉ូល ៕