ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់ Vattanac Legends Championship ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ជាតិក្នុងការលើកកម្ពស់កីឡាអន្តរជាតិលំដាប់ពិភពលោក និងពង្រឹងវត្តមាន ក៏ដូចជាសមត្ថភាពវាយកូនហ្គោលនៅលើឆាកអន្តរជាតិ។
ក្នុងព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវ ឯកឧត្តមឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អ្នកឧកញ៉ា សំ អាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ព្រមទាំងគណៈប្រតិភូកីឡាករ The Legends Tour និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើមកុះករ។



















