យោធារុស្ស៊ី អះអាងវាយដណ្ដើមបានក្រុង Kupiansk របស់អ៊ុយក្រែន ប៉ុន្តែទីក្រុងគីវ បដិសេធ

2025/11/21 04:03:39 pm        202

ប្រធាននាយសេនាធិការរុស្ស៊ី បានរាយការណ៍ប្រាប់លោកប្រធានាធិបតី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ (២០ វិច្ឆិកា) ថា កងកម្លាំងរុស្ស៊ី បានវាយដណ្ដើមយកបានទីក្រុង Kupiansk នៅភាគឦសាន របស់អ៊ុយក្រែនហើយ ប៉ុន្តែយោធាអ៊ុយក្រែន បានបដិសេធការអះអាងនេះ។

អ៊ុយក្រែន ថែមទាំងបដិសេធសេចក្ដីថ្លែងការណ៍របស់រុស្ស៊ី ដែលថា កងកម្លាំងខ្លួនវាយយកបានផ្នែកធំៗនៃទីក្រុងដ៏សំខាន់ពីរទៀត នោះគឺមជ្ឈមណ្ឌលភស្តុភារ Pokrovsk ដែលរុស្ស៊ីប្រឹងប្រែងវាយយកអស់ជាច្រើនខែមកហើយ រួមទាំងទីក្រុង Vovchansk នៅជិតព្រំដែនរុស្ស៊ី។

វិមានក្រឹមឡាំងនិយាយថា លោក Putin បានចុះទៅពិនិត្យប៉ុស្តិ៍បញ្ជាការនៃក្រុម "ភាគខាងលិច" នៃកងកម្លាំងរុស្ស៊ី ជាទីដែលលោកបានជួបជាមួយប្រធានបុគ្គលិក Valery Gerasimov និងប្រមុខយោធានៅទីនោះ។ ក្នុងវីដេអូមួយដែលបង្ហោះលើគេហទំព័រវិមានក្រឹមឡាំង លោក Gerasimov បានប្រាប់លោក Putin ថា "អង្គភាពខាងលិច" បានរំដោះក្រុង Kupiansk រួចហើយ ហើយកំពុងបន្តកម្ទេចអង្គភាពនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដែលប្រមូលផ្ដុំនៅច្រាំងខាងឆ្វេងនៃទន្លេ Oskol"។

លោក Gerasimov ដែលអង្គុយទល់មុខលោក Putin ក្នុងវីដេអូនោះ បានប្រាប់ប្រធានាធិបតីរុស្ស៊ីរូបនេះថា កងកម្លាំងទីក្រុងមូស្គូ កាន់កាប់បាន ៧០% នៃក្រុង Pokrovsk ហើយ និងជាង ៨០% នៃក្រុង Vovchansk ក៏ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីផងដែរ។

នៅល្ងាចថ្ងៃដដែលនោះ យោធាអ៊ុយក្រែនបានចេញបដិសេធថា "នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន សូមប្រកាសថា ក្រុង Kupiansk កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងការពារអ៊ុយក្រែន ហើយជាមួយគ្នានេះ សេចក្តីថ្លែងការណ៍ដែលថាផ្នែក ៨០% នៃ Vovchansk ក្នុងតំបន់ Kharkiv និង ៧០% នៃក្រុង Pokrovsk ត្រូវរបូតចេញពីដៃអ៊ុយក្រែននោះ ក៏ជារឿងមិនពិតផងដែរ"៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm