ADB គ្រោងផ្តល់ហិរញ្ញប្បទាន ដើម្បីពង្រឹងដល់វិស័យឯកជន គាំទ្រការប្រកួតប្រជែងរបស់កម្ពុជា

2025/11/21 05:00:25 pm        280

ក្រុមបេសកកម្មរបស់ ADB នឹងមកបំពេញបេសកកម្មនៅកម្ពុជា ដើម្បីពង្រឹងដល់វិស័យឯកជន រួមទាំងការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន នៅលើវិស័យអាទិភាពមួយចំនួន ដើម្បីជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងរបស់កម្ពុជា។  

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បាន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វីនហ្រ្វែត វីកក្លែន (Winfried Wicklein) អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោកស្រី យ៉ាសមីន ស៊ីឌីគី (Yasmin Siddiqi) នាយិកាស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ីថ្មីប្រចាំកម្ពុជា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ 

ក្នុងជំនួបនេះ, លោក វីនហ្រ្វែត វីកក្លែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាល កម្ពុជា និង ADB និងបានគូសរំលេចអំពីការកែទម្រង់ជាយុទ្ធសាស្ត្ររបស់ ADB ជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញ និងពង្រឹងកិច្ចសហ- ប្រតិបត្តិការក្នុងតំបន់, ជាពិសេសអាស៊ាន ដែលបច្ចុប្បន្នបាននិងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងឆាកអន្តរជាតិ, ដោយផ្តោតលើវិស័យ អាទិភាពសំខាន់ៗជាច្រើន, ក្នុងនោះ ADB បានធ្វើបច្ចុប្បន្នកម្មលើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន ដែលនឹងអាចផ្តល់លទ្ធភាពដល់ ADB បង្កើនហិរញ្ញប្បទានបន្ថែមដល់ប្រទេសជាសមាជិកពី ២៥ ដល់ ៣៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ។ 

ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជាននេះ, ក្នុងខែមីនា ឆ្នាំ ២០២៦ ខាងមុខ ក្រុមបេសកកម្មរបស់ ADB នឹងមកបំពេញបេសកកម្ម ដើម្បីធ្វើបច្ចុប្បន្នកម្មបញ្ជីគម្រោង/កម្មវិធីអាទិភាពរយៈពេលមធ្យម និងគិតគូរអំពីការពង្រឹងវិស័យឯកជនកម្ពុជា រួមទាំងការផ្តល់ហិរញ្ញប្បទានក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន (Non-Sovereign Loan) លើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ វិស័យថាមពល និងយានយន្តអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, ព្រមទាំងការជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជាជាដើម។ ជាមួយគ្នានេះ, ADB នឹងគាំទ្រកម្ពុជាក្រោមក្របខ័ណ្ឌ Counter-Cyclical Support Facility (CSF) ដែលជាយន្តការ គាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ និងហានិភ័យបណ្តាលមកពីការអនុវត្តគយបដិការផងដែរ។  

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ថ្លែងថា ជុំវិញបញ្ហាខាងលើនេះ, កម្ពុជាត្រៀមខ្លួនសហការជាមួយបេសកកម្មរបស់ ADB និងត្រូវ ការគាំទ្រចាំបាច់បន្ថែមរបស់ ADB ជាពិសេសក្នុងកាលៈទេសៈប្រឈមនៃសម្ពាធធំៗដូចជា៖ ការអនុវត្តពន្ធបដិការរបស់ សហរដ្ឋអាមេរិក និងភាពតានតឹងនៅតាមបណ្តោយព្រំដែន ដែលកំពុងផ្តល់ផលអវិជ្ជមានដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមក៏បានស្នើឲ្យ ADB បង្កើនការគាំទ្រ ជំរុញការអភិវឌ្ឍរបស់កម្ពុជាក្នុងវិស័យគន្លឹះសំខាន់ៗរួមមាន៖ ការគាំទ្រវិស័យឯកជនទាំងផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុ ក្នុងការពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន, វិស័យថាមពល, ឌីជីថលភាវូបនីយកម្ម, វិស័យហិរញ្ញវត្ថុ, ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការជំរុញការស្រូបយកឥណទាន និងបង្កើនទំហំឥណទានសម្រាប់កម្ពុជាឱ្យធំជាងមុន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm