កាតាព្រមានពីការកើនឡើងនៃភាពតានតឹង ខណៈអ៊ីស្រាអែលបើកការវាយប្រហារថ្មីលើតំបន់ហ្កាហ្សា

2025/11/21 05:22:33 pm        168

ក្រុមអាជ្ញាធរសុខាភិបាលហ្កាហ្សានិយាយថា ការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សបួននាក់ទៀតកាលពីថ្ងៃព្រហស្បតិ៍២០ វិច្ឆិកា សប្ដាហ៍នេះ ខណៈប្រទេសកាតា ដែលជាអ្នកសម្របសម្រួលបទឈប់បាញ់រយៈពេលជាច្រើនសប្តាហ៍ បានព្រមានថា ការវាយប្រហារឡើងវិញបានគំរាមកំហែងដល់ការបំផ្លិចបំផ្លាញបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងហាម៉ាស។   

ការវាយប្រហារថ្មីៗទាំងនេះបានកើតឡើងនៅពេលព្រឹកបន្ទាប់ពីការវាយប្ររហារដ៏សាហាវបំផុតមួយក្នុងចំណោមការវាយប្រហារជាច្រើនរយៈពេលប៉ុន្មានថ្ងៃមកនេះនៅហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីថ្ងៃទី១០តុលា និងបន្ទាប់ពីអ៊ីស្រាអែល បើកការវាយប្រហារជាបន្តបន្ទាប់ ផ្តោតលើក្រុមហេសបូឡានៅលីបង់ ទោះមានបទឈប់បាញ់ជិតមួយឆ្នាំនៅទីនោះក៏ដោយ។  

ក្រុមមន្ត្រីក្នុងតំបន់ហ្កាហ្សាបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានសម្លាប់មនុស្ស ២៧ នាក់កាលពីថ្ងៃពុធ១៩វិច្ឆិកាសប្ដាហ៍នេះ ដោយភាគីអ៊ីស្រាអែល និងហាម៉ាស ចោទដាក់គ្នា ថាបានរំលោភលើបទឈប់បាញ់ដ៏ផុយស្រួយនៅក្នុងទឹកដីប៉ាឡេស្ទីនមួយនេះ ។ 

មន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis ភាគខាងត្បូងហ្កាហ្សានិយាយថា មនុស្សបួននាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទីភ្នាក់ងារការពារជនស៊ីវិលរបស់តំបន់នេះ ដែលដំណើរការក្រោមអាជ្ញាធរហាម៉ាស បានផ្តល់ចំនួនអ្នកស្លាប់បីនាក់។  

មន្ទីរពេទ្យនេះនិយាយថា សមាជិកបីនាក់មកពីគ្រួសារមួយ រួមទាំងក្មេងស្រីអាយុមួយឆ្នាំម្នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើផ្ទះមួយនៅខាងកើតទីក្រុង Khan Younis និងមនុស្សម្នាក់ទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសលើទីប្រជុំជន Abasan al-Kabira ដែលក៏ស្ថិតនៅភាគខាងកើតទីក្រុង Khan Younis ផងដែរ។កាតា ដែលជាអ្នកសម្របសម្រួលដ៏សំខាន់មួយក្នុងសង្គ្រាមហាម៉ាស-អ៊ីស្រាអែល បានថ្កោលទោសអ្វីដែលខ្លួនហៅថាការវាយប្រហារតាមអាកាសដ៏ឃោរឃៅរបស់អ៊ីស្រាអែល ដែលគំរាមកំហែងដល់ការបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់កំពុងរង្គោះរអង្គើរយៈពេលប្រមាណ៦សប្ដាហ៍មកនេះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm