មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនក្នុងការតវ៉ាគាំទ្រសកម្មភាពប៉ាឡេស្ទីននៅចក្រភពអង់គ្លេស

2025/11/21 10:28:11 am        49

រលកនៃការតវ៉ាគាំទ្រក្រុមសកម្មភាពដើម្បីប៉ាឡេស្ទីន Palestine Action ដែលត្រូវបានហាមប្រាមកំពុងដំណើរការក្នុងទីក្រុងតូចធំនានាទូទាំងចក្រភពអង់គ្លេស មុនពេលមានសំណុំរឿងតុលាការសំខាន់មួយនៅសប្តាហ៍ក្រោយ ។   

មនុស្សប្រហែល ៤៧ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍២០វិច្ឆិកាសប្ដាហ៍នេះ នៅទីក្រុងឡុងដ៍្រ ខណៈមនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅក្រសួងយុត្តិធម៌ ដោយកាន់បដាដែលសរសេរថា "ខ្ញុំប្រឆាំងនឹងការប្រល័យពូជសាសន៍។ ខ្ញុំគាំទ្រសកម្មភាពប៉ាឡេស្ទីន"។ 

ប្រសិនបើពួកគេត្រូវបានចោទប្រកាន់ និងកាត់ទោសក្រោមច្បាប់ភេរវកម្មរបស់ចក្រភពអង់គ្លេស ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំមួយខែ ចំពោះការកាន់បដាបែបនេះ។

មានបាតុកម្មជាច្រើននៅក្នុងទីក្រុង និងទីប្រជុំជនប្រហែល ២០ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយមានមនុស្សប្រហែល ១៤២ នាក់ត្រូវបានចាប់ខ្លួនក្នុងចំណោមអ្នកតវ៉ា ២៤០ នាក់ នេះបើយោងតាមអ្នករៀបចំការតវ៉ា Defend Our Juries។ 

មនុស្សជាង ២.០០០ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីសកម្មភាពប៉ាឡេស្ទីនត្រូវបានហាមប្រាមក្នុងខែកក្កដា ដោយចាត់ទុកជាក្រុមភេរវករ ដែលធ្វើឱ្យការបញ្ចេញមតិ ឬបង្ហាញការគាំទ្រណាមួយសម្រាប់ពួកគេក្លាយជារឿងខុសច្បាប់។   

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ នគរបាលទីក្រុងឡុងដ៍្របានប្រកាសថា មនុស្ស ១២០ នាក់ត្រូវបានចោទប្រកាន់ពីបទគាំទ្រក្រុមនេះ បន្ទាប់ពីចូលរួមការតវ៉ាកាលពីថ្ងៃទី ៩ សីហា ក្នុងរដ្ឋធានីអង់គ្លេស។ រហូតមកដល់ពេលនេះ មនុស្ស ២៥៤ នាក់ត្រូវបានចោទប្រកាន់ ៕

អត្ថបទដែលទាក់ទង

អាមេរិក ពិចារណាដាក់ទណ្ឌកម្ម និងការចូលរួមរបស់មន្ទីរបញ្ចកោណ ដើម្បីការពារគ្រិស្តបរិស័ទនៅនីហ្សេរីយ៉ា
2025/11/21 10:42:49 am        1
សេតវិមានបដិសេធការព្រួយបារម្ភលើផែនការគាំទ្រដោយលោក Trump សម្រាប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយថាល្អទាំងសងខាង
2025/11/21 10:39:24 am        1
អគ្គិភ័យផ្ទុះឡើងក្នុងទីតាំងវេទិកា COP30 នៅប្រេស៊ីល ខណៈប្រមុខ UN ជំរុញឱ្យមានកិច្ចព្រមព្រៀងអាកាសធាតុ
2025/11/21 10:31:59 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព ដាក់ញត្តិទៅកាន់បណ្ដាស្ថានទូតមួយចំនួន​នៅ​កម្ពុជា ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ស្ត្រី​ខ្មែរ​ដែល​​ត្រូវ​ទាហានថៃចាប់រំលោភ

2025/11/21 10:54:59 am
​អាមេរិក ពិចារណាដាក់ទណ្ឌកម្ម និងការចូលរួមរបស់មន្ទីរបញ្ចកោណ ដើម្បីការពារគ្រិស្តបរិស័ទនៅនីហ្សេរីយ៉ា
2025/11/21 10:42:49 am
​សេតវិមានបដិសេធការព្រួយបារម្ភលើផែនការគាំទ្រដោយលោក Trump សម្រាប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយថាល្អទាំងសងខាង
2025/11/21 10:39:24 am
​អគ្គិភ័យផ្ទុះឡើងក្នុងទីតាំងវេទិកា COP30 នៅប្រេស៊ីល ខណៈប្រមុខ UN ជំរុញឱ្យមានកិច្ចព្រមព្រៀងអាកាសធាតុ
2025/11/21 10:31:59 am
​មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនក្នុងការតវ៉ាគាំទ្រសកម្មភាពប៉ាឡេស្ទីននៅចក្រភពអង់គ្លេស
2025/11/21 10:28:11 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/19 10:53:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/20 02:59:30 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/17 10:55:27 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am