អគ្គិភ័យផ្ទុះឡើងក្នុងទីតាំងវេទិកា COP30 នៅប្រេស៊ីល ខណៈប្រមុខ UN ជំរុញឱ្យមានកិច្ចព្រមព្រៀងអាកាសធាតុ

2025/11/21 05:31:59 pm        117

កិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ (២០ វិច្ឆិកា) នៅឯកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP30 ក្នុងប្រទេសប្រេស៊ីល ត្រូវបានរំខាន បន្ទាប់ពីអគ្គិភ័យមួយបានឆាបឆេះនៅបរិវេណព្រឹត្តិការណ៍នោះ ដែលបង្កឱ្យមានការជម្លៀសចេញយ៉ាងវឹកវរ ខណៈអ្នកចរចាកំពុងព្យាយាមសម្រេចកិច្ចព្រមព្រៀងមួយស្ដីពីអាកាសធាតុអន្តរជាតិ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានអំពាវនាវឱ្យមានកិច្ចព្រមព្រៀងឆាប់ៗក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រៃអាម៉ាហ្សូន Belem របស់ប្រេស៊ីលនេះ ដោយជំរុញឱ្យមានភាពច្បាស់លាស់លើប្រធានបទក្តៅគគុកនៃការផ្តាច់ពីឥន្ធនៈហ្វូស៊ីល ហើយងាកទៅប្រើថាមពលស្អាត។

នៅមិនដល់ ២៤ម៉ោងទៀតទេ កិច្ចប្រជុំកំពូលនេះនឹងដល់ទីបញ្ចប់ ខណៈបំណងស្វះស្វែងរកការឯកភាពក្នុងចំណោមអ្នកចូលរួមជិត ២០០ប្រទេសមកពីជុំវិញពិភពលោក ហាក់មិនទាន់សម្រេច។ ប្រទេសម្ចាស់ផ្ទះ ប្រេស៊ីល បាននិយាយថា កិច្ចព្រមព្រៀងមួយពីក្នុងជំនួបនេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការបង្កើនសកម្មភាពផ្នែកអាកាសធាតុអន្តរជាតិ។

យ៉ាងណាមិញ បន្តិចក្រោយមកនៅពេលអាហារថ្ងៃត្រង់ មានអគ្គិភ័យមួយផ្ទុះឡើង ដោយវីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញ អណ្តាតភ្លើងឆាបឆេះនៅកន្លែងតាំងពិព័រណ៌ ហើយបានរាលដាលយ៉ាងឆាប់រហ័សតាមជញ្ជាំង និងពិដាននៃអគារ ប៉ុន្តែក្រោយមកត្រូវបានពន្លត់វិញ។

អ្នករៀបចំនិយាយថា មនុស្សមួយចំនួនរងរបួស ហើយសេវាអគ្គិភ័យក្នុងតំបន់និយាយថា ករណីឆេះនេះអាចបណ្តាលមកពីឆ្លងអគ្គិសនី ទំនងជាដោយសារឧបករណ៍មីក្រូវ៉េវ ប៉ុន្តែចំហេះត្រូវគ្រប់គ្រងបានទាំងស្រុងហើយ។ អំឡុងពេលភាពវឹកវរ គណៈប្រតិភូរាប់ពាន់នាក់ត្រូវជម្លៀសចេញទៅទីសុវត្ថិភាព៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm